ក្រសួងអប់រំពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ៣០ មករា ២០២២

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធាន ការណែនាំ៣ចំណុច ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខ ភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស។

 

      យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ដោយយោងតាមការប្រកាសព័ត៌ មានរបស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ខេត្តមួយចំនួន ដើម្បីចូលរួមទប់ ស្កាត់ការរាតត្បាតយ៉ាងឆាប់ រហ័ស នៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរ អប់រំ យុវជននិងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក ខណ្ឌនិងគ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជនទាំងអស់ នូវចំណុចសំខាន់ៗ ចំនួន៣ចំណុចគឺ៖ ១. ពង្រឹងការអនុវត្តវិធានការសុខាភិ បាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាព ឱ្យបានម៉ឺង ម៉ាត់។ ២. ត្រួតពិនិត្យសុខ ភាព និងអាការៈ របស់គ្រូ បង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជា ប្រចាំ ក្នុងករណីមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬ មានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាករហូតបានធូរ ស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សា ដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ និង ៣. អនុវត្តការបង្រៀន និងរៀនតាមបណ្តុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយនឹងការបង្រៀន និងរៀនតាមអនឡាញ៕IMG_20220120_184929_849

Comments

Related posts