សម្ដេចតេជោហ៊ុនសែននិងឯកឧត្តមប្រធានាធិបតីគុយបាអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៣

វិទ្យុជាតិកម្ពុជា:ម៉ឹង កុសល ២៥.០៩.២២

 

បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១ អនុស្សរណៈយោគយល់គ្នា រវាងក្រសួង សុខាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា និងក្រសួងសុខាភិ បាលសាធារណៈគុយបា ភាគីកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហូសេ អាងហ្គេល ព័រតាល់ មីរ៉ាន់ដា រដ្ឋមន្រ្តីក្រសួងសុខាភិ បាលសាធារណៈរដ្ឋគុយបា។ ២ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរា ជាណាចក្រកម្ពុជា ចុះហត្ថលេ ខារវាងឯកឧត្តម ហេឡាដូ ផេណាល់ប៊ែរ ព័រតាល់ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរ ទេស នៃសាធារណរដ្ឋគុយបា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទី៣ អនុស្សរណៈនៃការ យោគយល់គ្នា  រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរ ជាតិ នៃសាធារណរដ្ឋគុយបា និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃព្រះរា ជាណាចក្រកម្ពុជា ចុះហត្ថលេ ខារវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ មន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម រ៉ូហេលីអូ ស៊ីរ៉ា ឌីយ៉ាស ព្រឹទ្ធបុរស នៃវិទ្យា ស្ថានទំនាក់ទំនងបរទេសជាន់ ខ្ពស់ នៃក្រសួងការបរទេសគុយបា។

 

 បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនកិច្ចមជ្ឈ មណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិ បតី នៃសាធារណរដ្ឋគុយបា។ បើតាមការបញ្ជាក់ពីអ្នកគ្រប់ គ្រងវិទ្យាស្ថានបានឲ្យដឹងថា ក្នុងក្តីស្រមៃរបស់ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិ បតី នៃសាធារណរដ្ឋគុយបា ឯកឧត្តមនឹងខិតខំយ៉ាងណាឲ្យមានការបង្កើតឡើងនូវមជ្ឈ មណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យានេះឡើង ដើម្បីជួយដល់បញ្ញាវ័ន្តគុយបា បានធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទាក់ទិនទៅនឹងវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍសមត្ថភាព។ សូមបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសកោះធំជាង គេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៊ីប និងជាកូនសោនៃច្រកឈូង សមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សំរាប់ភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៊ីប ទៅកាន់សហរដ្ឋអាមេរិក។ គុយបាមានធនធានធម្មជាតិដ៏សម្បូរបែប មានសន្តិភាពយូរ អង្វែង និងមានហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំង ស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្ប៉ាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បី ល្បាញ រាប់ពីការនាំចេញស្ករ ស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធន ធានមនុស្សជាដើម។ បច្ចុប្បន្នគុយបា បាននិងកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងររួមមាន កង្វះអាហារ ថ្នាំពេទ្យ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ លំនៅ ឋាន ការខកខានសងបំណុលបរទេស កំណើននៃចលនាចំណាកស្រុក និងអត្រាអតិផរ ណាខ្ពស់ជាដើម។ ក្នុងន័យជំរុញការរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ ឯកឧត្តម ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឱ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលមានការរីកចម្រើ នធំធាត់ប្រកបដោយគុណ ភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវបច្ចេក វិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងទៅនឹងជំងឺ មហារីក ទឹកនោមផ្អែម វ៉ាក់ សាំងជំងឺកូវីដ ១៩ ដែលគុយបាផលិតដោយផ្ទាល់។ បន្ទាប់ពីបានតាមដានស្តាប់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការទំនាក់ ទំនងជាមួយនឹងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់ សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់ព្រះរាជា ណាចក្រកម្ពុជា ព្រោះថាកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។ ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនឹងបន្តសហការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា។

 

 បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលជួបសំដែងការគួរ សម ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារ ណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ឯកឧត្តម ហ្វីដែល កាស្រ្តូ ដល់លំនៅឋានផ្ទាល់របស់ឯកឧត្តម ក្នុងរដ្ឋធានីហាវ៉ាណា។ ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តីឯកឧត្តមធ្លាប់បានធ្វើការងារជាច្រើន ជាមួយបងប្រុសរបស់ឯកឧត្តម ពិសេសធ្លាប់បានបកប្រែពេលឯកឧត្តម ហ្វីដែល កាស្រ្តូ បានជួបសម្តេចកាលពីទសវត្ស៨០ និងទសវត្ស៩០។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរ សុខទុក្ខឯកឧត្តមហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះសម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជា ពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយ បា បានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា នៅ ពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្តិនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ ១៩៧៩ ប្រទេសគុយបា បានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករសគុយបា មជ្ឈ មណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធាន មនុស្ស។ ធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ ។ ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណជូនចំ ពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា។

   បន្ទាប់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្មួយៗ និស្សិតកម្ពុជាចំនួន៦រូប ដែលកំពុងសិក្សាផ្នែកសុខាភិ បាល នៅសាធារណរដ្ឋគុយ បា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ណែ នាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សាលើផ្នែកសុខា ភិបាល ព្រោះថា គុយបា ជាប្រទេសដែលមានភាពជឿន លឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ សម្តេចតេជោបន្តថា យើងបានចាកឆ្ងាយពីមាតុប្រទេសកំណើតរបស់យើង យើងត្រូវខិតខំប្រឹងប្រែងសិក្សា រៀន សូត្រ ដើម្បីយកចំណេះវិជ្ជាមកបម្រើប្រទេសរបស់យើងវិញ ពិសេសត្រូវមានទំនាក់ ទំនងល្អជាមួយប្រជាពលរដ្ឋគុយបា និស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ នឹងនិស្សិតមកពីបរទេសដូច គ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយ ចំនួន ជូនដល់និស្សិតទាំង៦ រូបផងដែរ។ តំណាងនិស្សិតមានប្រសាសន៍ថ្លែងអំណរ គុណជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាសនិងអនុញ្ញាតឱ្យក្មួយៗ បានចូលជួបសំដែងការគួរសម ដើម្បីបានស្តាប់ដោយផ្ទាល់នូវ ប្រសាសន៍ណែនាំរបស់សម្តេច ។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណជូន ចំពោះសម្តេចតេជោ ដែលបានខិតខំដំឡើងប្រាក់អាហា រូបករណ៍ ដល់ការសិក្សារបស់និស្សិតនៅក្រៅប្រទេស៕
IMG_20220925_165258_698IMG_20220925_165257_305

Comments

Related posts