ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្ដ្រី ក្រោមឱវាទបន្ដបំពេញ ការងារតាមជំនាញឱ្យកាន់តែសកម្ម 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ៣ តុលា ២០២២

 

   MC ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្ដ្រីក្រោមឱវាទឱ្យបន្ដបំពេញការងារតាមជំនាញរបស់ខ្លួនកាន់តែសកម្មថែម ទៀត ដើម្បីឱ្យស្របតាមការរីកចម្រើន។ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ដើមខែតុលា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការ ការងារដែលត្រូវបំពេញបន្តបន្ទាប់ខាងមុខទៀត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

   ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងខែ តុលា និង វិច្ឆិកា មានព្រឹត្តិការណ៍ធំៗ ជាច្រើន ក្នុងនោះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូលអាស៊ាន ដែលមានប្រមុខថ្នាក់ដឹកនាំ ក្នុងតំបន់ និងពិភពលោក មកចូលរួមជាច្រើន។ ទន្ទឹមគ្នានេះដែរ នៅក្នុងឆ្នាំ២០២៣ ក៏មានព្រឹត្តិការណ៍នៃការប្រកួតកីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ដូច្នេះក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តី ដើម្បីបំពេញ ការងារឱ្យបានល្អ ។

  តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញឱ្យគណៈកម្មការបណ្តុះ បណ្តាល និងពង្រឹងវិជ្ជាជីវៈ រួមជាមួយ នាយកដ្ឋានបុគ្គលិក សហការជាមួយមន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបំផុស និងជំរុញមន្រ្តីក្រោមឱវាទ ដែលមានកម្រិតសិក្សានៅទាបនៅឡើយឱ្យបន្តបំពេញវិជ្ជាជីវៈបន្ថែម ដោយក្នុងនោះ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានផ្តល់អាហារូបករណ៍ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌ មាន និងលោកជំទាវ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ចំនួន ១០ កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន ៥០ កន្លែង ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដោយឥតគិតថ្លៃ ។

   ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញឱ្យគណៈកម្មការបោះពុម្ពសៀវភៅ ( កម្ពុជាក្នុងក្រសែ ភ្នែកពិភពលោក ) ត្រូវរៀបចំឱ្យរួចរាល់អស់ ដើម្បីធ្វើការបោះពុម្ព ជាភាសាខ្មែរជំហានដំបូងឱ្យបានមុនដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ខាងមុខនេះ  ។

      ឯកឧត្តម បានជំរុញ ដល់គ្រប់ផ្នែកពាក់ពន្ធ័ ពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រៀមឱ្យបានគ្រប់គ្រាន់ដើម្បីរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយ ទូរទស្សន៍ជប៉ុន NHK៕IMG_20221003_181715_930IMG_20221003_181719_286

Comments

Related posts