ប្រទេសហ្វីលីពីននឹងកែលម្អអាកាសយានដ្ឋានយ៉ាងហោចណាស់ចំនួនប្រាំបីនៅទូទាំងប្រទេសក្នុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ លោកស្រី Amenah Pangandaman រដ្ឋមន្ត្រីក្រសួងថវិកាបាននិយាយថា ប្រទេសហ្វីលីពីននឹងកែលម្អអាកាសយានដ្ឋានយ៉ាងហោចណាស់ចំនួនប្រាំបីនៅទូទាំងប្រទេសក្នុងឆ្នាំនេះ ដើម្បីបង្កើនការចល័ត និងការតភ្ជាប់។ 
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ 
លោកស្រីបាននិយាយថា នាយកដ្ឋានថវិកា និងការគ្រប់គ្រងបានត្រៀមថវិកាសម្រាប់គម្រោងអាកាសយានដ្ឋានចំនួនប្រាំបីរួចហើយនៅក្នុងថវិកាឆ្នាំ ២០២៣ ដែលអនុម័តដោយលោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន។ អាកាសយានដ្ឋានដែលមានការបែងចែកថវិកាសម្រាប់ការជួសជុលគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីហ្វីលីពីន អាកាសយានដ្ឋានពីរនៅភាគខាងជើងហ្វីលីពីន អាកាសយានដ្ឋានពីរនៅកណ្តាលប្រទេសហ្វីលីពីន និងបីទៀតនៅភាគខាងត្បូងហ្វីលីពីន។ លោកស្រី Pangandaman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការបែងចែកថវិកានេះស្វែងរកការគាំទ្រដល់ការសាងសង់ ការស្តារឡើងវិញ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ជាពិសេសនៅក្នុងវិស័យអាកាសចរណ៍" ។ 
លោកស្រីបាននិយាយថា រដ្ឋាភិបាលនឹងបន្តពង្រឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅរបស់រដ្ឋបាលលោក Marcos ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច។ 
លោក Marcos បាននិយាយថា ការមានប្រព័ន្ធដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងមានឥទ្ធិពលច្រើនលើការងារ សេដ្ឋកិច្ច និងសង្គមរបស់យើង វាក៏នឹងនាំមកនូវផាសុកភាព ភាពងាយស្រួល និងជីវិតកាន់តែងាយស្រួលសម្រាប់ទាំងអស់គ្នា៕photo_2023-01-19_18-11-32

Comments

Related posts