ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រគល់ម៉ាស៊ីនផ្សាយវិទ្យុFMជូនទៅមន្ទីរព័ត៌មានខេត្តសៀមរាបដើម្បីធានាគុណភាពនៃការផ្សព្វផ្សាយ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៧ កញ្ញា ២០២១

MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រគល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿងជូនទៅមន្ទីរព័ត៌ មានខេត្តសៀមរាប ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមន្ទីរ និងបម្រើការងារផ្សព្វ ផ្សាយនៅទូទាំងខេត្តប្រកប ដោយគុណភាព ។IMG_20210917_181223_857

    ក្នុងឱកាសប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FMនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញា

រីទ្ធ បានមានប្រសាសន៍ថា ម៉ាស៊ីនផ្សាយវិទ្យុ FM នេះមានកម្លាំងផ្សាយ 5 KW ម៉ាក SIEL ផលិតនៅឆ្នាំ២០១៥ ក្នុងប្រទេសអ៊ីតាលី ដែលជា អំណោយរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនា យកក្រុមហ៊ុន ECO Group, Ltd និងជាអគ្គនាយកវិទ្យុឯករាជ្យទូទាំងប្រទេស ទុកសម្រាប់ប្រើប្រាស់ផ្សព្វផ្សាយក្នុងប្រពន្ធ័ផ្សាយរបស់ជាតិ។ IMG_20210917_181235_617

    ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា ដែលបានឧបត្ថម្ភម៉ាស៊ីនផ្សាយវិទ្យុ FM នេះ ស្របពេលដែលក្រសួងកំពុងត្រូវការជាចាំបាច់ ។  

    ឯកឧត្តម លីវ សុខុន ទី ប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្ត សៀមរាប បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និង អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ព្រមទំាងលោកជំទាវ ដែលបានផ្តល់ជាម៉ាស៊ីនផ្សាយវិទ្យុ FMនេះ ដើម្បីធានាការផ្សព្វ ផ្សាយនៅក្នុងខេត្ត ឱ្យកាន់តែល្អ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអ្នកស្តាប់៕IMG_20210917_181235_617IMG_20210917_181221_968IMG_20210917_181231_948

Comments

Related posts