ជំរឿនឆ្នាំ២០១៩បានឆ្លុះបញ្ចាំងពីការរីកចំរើនជីវភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេស

 

វិទ្យុជាតិកម្ពុជា ៖អត្ថបទ វ៉ែន សុវុទ្ធី

 

MC: សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជំរឿនឆ្នាំ២០១៩បានឆ្លុះបញ្ចាំងពីការរីកចំរើនជីវភាពប្រជាពល រដ្ឋនិងការអភិវឌ្ឍប្រទេសកាន់តែល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជា  មាន ប្រសាសន៍ថា ការធ្វើជំរឿនប្រជាជនរៀងរាល់១០ ឆ្នាំម្តង នេះ  បានបង្ហាញនូវលទ្ធផលថា ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា មានឱកាសការងារដែលបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។លទ្ធផលជំរឿននេះ បានបង្ហាញពីចរិតលក្ខណៈប្រជាជនដែលមានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់ឱ្យនូវចំនួនប្រជាជនជាក់លាក់ ដែលជាកត្តាសំខាន់សម្រាប់ផែនការរយៈពេលវែង។  

ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធ ផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោមបានបញ្ជាក់ថា ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុក ចិត្តបាន  ឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោ បាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះ ឱ្យបានគ្រប់ជ្រុង ជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀរគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្មជាដើម ។

(សំឡេង)«ជាក់ស្តែងទិន្នន័យស្ថិតិគឺជាមូលដ្ឋានដ៏មានសារៈ សំខាន់សម្រាប់ការរៀបចំគោលនយោបាយយុទ្ធសា ស្ត្ររបស់រាជរដ្ឋាភិបាល  និងជាឧបករណ៍ សម្រាប់វាយ តម្លៃពីវឌ្ឍនភាពនៃកិច្ចការទាំងនោះផងដែរ។ ទិន្នន័យស្ថិតិដែលប្រមូលបានពីជំរឿន និងអង្កេតទាំងឡាយ បានផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំ និងតាមដានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ វាយតម្លៃស្ថានភាពក្រីក្រនៅកម្ពុជា និងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា  ក៏ដូចជាជួយដល់អ្នកសិក្សាស្រាវជ្រាវនៅថ្នាក់ជាតិ រួមទាំងសហគមន៍ជាតិ  និងអន្តរជាតិដ៏ទូលំទូលាយផងដែរ»។

សូមបញ្ជាក់ថា  លទ្ធផលនៃជំរឿនឆ្នាំ២០១៩ មានចំនួនប្រជាជនសរុប ១៥.៥៥២.២២១ នាក់  ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ ស្មើនឹង ៤៨.៧ ភាគរយ និង ស្រីចំនួន ៧.៩៨០.៣៧៤នាក់ ស្មើនឹង ៥១ .៣ ភាគរយ៕4F062004-196B-4F9E-AD98-893021976AE76DF07345-7DF2-4B74-8F62-8E4F70F41CFE43504D4D-BB12-4BF5-A34C-A065D353C1F8C5F58C7D-067C-4336-B1B7-8FBF5CF7C7CBAB960C38-0B14-4F8B-BA52-B6179AA77A28

Comments

Related posts