ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរខេត្ដការពារដីសម្បទានសង្គមកិច្ចនីមួយៗកុំឱ្យបាត់បង់

 

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា

 

MC៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឱ្យអាជ្ញាធរខេត្ដការពារដីសម្បទានសង្គមកិច្ចនីមួយៗកុំឲ្យបាត់បង់ ដើម្បីត្រៀមទុកចែក និងសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ។

   ក្នុងកាសចុះពិនិត្យមើលដី សម្បទានសង្គមកិច្ច សម្រាប់ត្រៀមចាប់ឆ្នោតចែក និងសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ នៅឃុំក្រយា ស្រុកសន្ទុក ខេត្ត កំពង់ធំ នាថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានណែនាំឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការ ជាមួយមន្ទីរជំនាញធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋ នៅតាមគោលដៅឲ្យបានល្អ ដើម្បីការពារកុំឲ្យមានការ រំលោភបំពាន និងបែងចែកជាឡូតិ៍ជាដាច់ខាត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរក្សាដីសម្បទានសង្គមកិច្ចរដ្ឋនេះ គឺដើម្បីត្រៀមចាប់ឆ្នោតផ្តល់ជូន អតីតយុទ្ធជន នាពេលខាងមុខ សម្រាប់ជួយដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ការចែកដីសម្បទានសង្គមកិច្ចរដ្ឋជូនដល់អតីតយុទ្ធជននេះ ដែលពួកគាត់បានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាព និងបានបន្តរក្សាការពារនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា៕IMG_20210220_183619_704IMG_20210219_201852_354IMG_20210219_201842_991

Comments

Related posts