ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី១ជាង៣០០នាក់ទទួល បានសាច់ជ្រូកនិងអង្ករពីសម្តេចតេជោក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក

 

វិទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន   

 

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី១ជាង៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី៣ខែមីនានេះ ទទួលបានសាច់ជ្រូកនិងអង្ករពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញដើម្បីដោះស្រាយតម្រូវការហូប ចុកក្នុងជីវភាពប្រចាំថ្ងៃ។

   ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ មិនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្រុមការងារបានដាក់សាច់ជ្រូកនិងអង្ករជាកញ្ចប់ ហើយទើប បានអញ្ជើញបងប្អូនមកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំឲ្យមានការឆ្លងបន្តនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមនិងសាច់ជ្រូកចំនួន២គីឡូក្រាម។ឯកឧត្តមបាន បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ។សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារ ម្ភ សម្តេចមិនទុកឲ្យបងប្អូនស្លាប់ដោយការអត់បាយនោះទេ ។

  មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបាឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័ក ចំនួន០១ មានអ្នកជំងឺស្នាក់នៅព្យាបាលចំនួន ៥៤នាក់(គិតត្រឹមថ្ងៃទី០២មីនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ០៥ទីតាំងស្មើ៤៧០នាក់ ក្នុងនោះបរទេស៣៤នាក់ ។ បានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗក្នុងរាជធានីភ្នំពេញ ចំនួន០៦នាក់ បរទេស០៤នាក់ ។ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចតាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ខាងលើនេះ មានចំនួន៣៣១នាក់ ស្មើនឹង ១៣១គ្រួសារ ។ពួកគាត់ជាប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងចំនួនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានប្រជាពលរដ្ឋ៩២នាក់ បានធ្វើតេស្តសំណាកចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦កុម្ភៈដោយក្រុមគ្រូពេទ្យបង្អែក ច្បារអំពៅ និងនៅថ្ងៃទី២៧កុម្ភៈ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕

Comments

Related posts