បទវិភាគ៖លេខសម្ងាត់នៃកំណើនដ៏ខ្លាំងក្លារបស់ចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ 
  ចិន៖   យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៥ ខែមីនា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំនេះ ការវិនិយោគទៅលើទ្រព្យសម្បត្តិថេរនៅទូទាំងប្រទេសបានកើនឡើ ៣៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៣៣,៨ភាគរយ តម្លៃបន្ថែមរបស់ សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសបានកើនឡើង៣៥,១ ភាគរយ ។ល។ សូចនាករសំខាន់ៗនៅខែមករានិងខែកុម្ភៈ ឆ្នាំនេះ សុទ្ធតែបានលេចចេញកំណើនខ្ពស់។
    សេដ្ឋកិច្ចចិនបានរក្សានិន្នាការងើបឡើងវិញជាបន្តបន្ទាប់ ដែលប្រការនេះបង្ហាញម្តងទៀតថា ស្ថានភាពជាមូលដ្ឋាននៃ សេដ្ឋកិច្ចចិន  ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ គឺមិនកែប្រែនោះទេ ហើយក៏បង្ហាញដែរថា តាំងពីត្រីមាសទី ២ ឆ្នាំ ២០២០ មក វិធានការពាក់ព័ន្ធរបស់ប្រទេសចិនក្នុងជំរុញដោយឯកភាពនូវការបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅតែបង្ហាញពីប្រសិទ្ធភាពដដែល។
    ទោះបីជាការរីករាលដាលនៃជំងឺឆ្លងដែលមានលក្ខណៈរាយប៉ាយបានកើតឡើងក្នុងតំបន់មួយចំនួននៅឆ្នាំនេះក៏ដោយ ក៏ប៉ុន្តែវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងដ៏ខ្លាំងក្លារបស់ប្រទេសចិននិងការអនុវត្តគោលនយោបាយម៉ាក្រូ ប្រកបដោយប្រសិទ្ធភាពបានដើរតួនាទីគាំទ្រយ៉ាងសំខាន់ចំពោះការពង្រឹងនិន្នាការនៃការស្តារសេដ្ឋកិច្ចឡើងវិញដែលបានមកដោយមិនងាយស្រួលនោះទេ។ ឧទាហរណ៍ ដូចជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២១ រដ្ឋបាលតំបន់ ជាច្រើននៃប្រទេសចិនបានដាក់ចេញគំនិតផ្តួចផ្តើម ដោយអំពាវនាវប្រជាពលរដ្ឋឱ្យចូលឆ្នាំថ្មីចិននៅតំបន់ធ្វើការ ប្រការនេះ មិនត្រឹមតែមានអំណោយផលដល់ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការ កើនឡើងវិញនៃសូចនាករ ដូចជា ការលើកកម្ពស់ផលិតកម្មឧស្សាហកម្ម និងផ្តល់ថាមវ័ន្តបន្ថែមដល់ផលិតកម្មឧស្សាហកម្ម ជាដើមផងដែរ។

photo_2021-03-16_13-21-30
    ព្រមពេលជាមួយគ្នានេះ ការកែលម្អបរិយាកាសខាងក្រៅ ក៏បានរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនផងដែរ។ទន្ទឹមនឹងការចែកចាយនិងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក សន្ទស្សន៍រីកចម្រើននៃឧស្សាហកម្មផលិតកម្ម នៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗបានកើនឡើងវិញ ដែលបានជំរុញដល់កំណើននៃការនាំចេញរបស់ចិន។ឧទាហរណ៍ ដូចជា ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់អាស៊ានបានកើនឡើងជាង ៤០ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅ ហើយទំហំនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជាង ៧០ ភាគរយ។
    ប្រការដែលគួរឱ្យលើកឡើងនោះគឺ ក្នុងដំណើរការនៃកំណើនប្រកបដោយលក្ខណៈស្តារឡើងវិញនៃសេដ្ឋកិច្ចចិន កម្លាំងចលករនៃការច្នៃប្រឌិតថ្មី នៅតែត្រូវបង្កើនឡើងដោយនឹងនរ។ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ តម្លៃបន្ថែមក្នុងមុខរបរ បច្ចេកវិទ្យាខ្ពស់បានកើនឡើងជាមធ្យម ១៣ ភាគរយក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ហើយតម្លៃបន្ថែមក្នុងមុខរបរផលិតគ្រឿង បរិក្ខារបានកើនឡើង១០,២ ភាគរយ។ល្បឿនកំណើនទាំងពីរនេះ គឺខ្ពស់ជាងល្បឿនកំណើន ៨,១ ភាគរយរបស់ឧស្សាហកម្ម ធុនមធ្យមនិងធំជាទូទៅ។លើសពីនេះទៅទៀត ផលិតផលថ្មីក៏កំពុងរីកចម្រើនធំធាត់ឡើងឥតឈប់ឈរផងដែរ   បរិមាណ ផលិតផលនៃផលិតផលថ្មី ដូចជា រថយន្តដើរដោយថាមពលថ្មីនិងមនុស្សយន្តឧស្សាហកម្មជាដើមមានល្បឿនកំណើន ជាមធ្យមដល់ទៅជាង ៣០ ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ វាមិនពិបាកនឹងមើលឃើញថា កំណើនប្រកបដោយ លក្ខណៈស្តារឡើងវិញនៃសេដ្ឋកិច្ចចិន កំពុងបោះជំហានទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

photo_2021-03-16_13-21-29 (2)
    មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ដែលទើបបញ្ចប់បានរំលឹកឡើងវិញថា នឹងរក្សានិរន្តរភាព និងស្ថិរភាព នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រូវបន្តជួយឧបត្ថម្ភសហគ្រាសតទៅទៀត ក៏ដូចជារក្សាការអុនវត្តគោលនយោបាយ ដោយរលូនផងដែរ។ប្រការនេះនឹងនាំមកនូវការរំពឹងទុកនិងជំនឿចិត្តកាន់តែច្រើនដល់តួអង្គសំខាន់ៗក្នុងទីផ្សារ។
    នាពេលបច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺឆ្លងនៅតែមិនទាន់បញ្ចប់នៅឡើយទេ ហើយបរិយាកាសអន្តរជាតិនៅតែ ពោរពេញទៅដោយភាពមិនប្រាកដប្រជាដដែល។យ៉ាងណាមិញ បើមើលពីស្ថានភាពសេដ្ឋកិច្ចក្នុងខែមករានិងកុម្ភៈ ឆ្នាំនេះ អាចឃើញថា លក្ខខណ្ឌមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចចិនកំពុងកើនឡើងជាបណ្តើរៗ ហើយអាចបន្តរក្សា និន្នាការងើបឡើងវិញតទៅទៀតនិងបង្វែរទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឥតឈប់ឈរ៕

Comments

Related posts