ពេញ១ព្រឹកថ្ងៃទី៨អ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅក្របខណ្ឌក្រសួងព័ត៌មានបានចំនួន ជាង ៣០០ នាក់ហើយបន្តនៅពេលរសៀលទៀត ឱ្យបានចំនួនប្រហាក់ប្រហែលគ្នានេះ

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី រូបភាព AKP ០៨ មេសា ២០២១

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជា ប្រធានកិត្តិយសអនុគណ: កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម ជាប្រធាន អនុគណ:កម្មការ អនុប្រធាន និងក្រុមការងារប្រចាំការ បានអញ្ជើញពិនិត្យមើលដំណើការ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ សម្រាប់មន្រ្តីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ប្រមាណ ៥ពាន់នាក់ ដែលបានចាប់ផ្តើមឡើងពីថ្ងៃទី១ មកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ សរុបបានចំនួនជាង ២ពាន់នាក់ ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ។

 IMG_20210408_173328

      តាមការបញ្ជាក់របស់ក្រុម ការងារសម្របសម្រួលរៀបចំចាក់វ៉ាក់សាំងក្រសួងព័ត៌មាន ដែលបញ្ជាក់ដោយ លោក ជំទាវ ជុន ណាវី ទីប្រឹក្សា និងជាអគ្គនាយករង អគ្គនាយកដ្ឋានព័ត៌មាន និងសោត ទស្សន៍បានឱ្យដឹងថា សម្រាប់ដំណើរការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ឈានមកថ្ងៃទី៨នេះ គឺក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានធ្វើការពិនិត្យ និងចាក់ថ្នាំ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក អង្គភាពនៃប្រពន្ធ័ផ្សព្វផ្សាយឯកជន រួមមាន ទូរទស្សន៍ហង្សមាស រស្មីហង្សមាស ទូរទស្សន៍អប្សរា AMS គេហទំព័រថ្មីៗ សារព័ត៌មាន CTN Time Sky Radio SMB NEWS និង អង្គភាពសហប្រតិបត្តិការ ជាមួយក្រសួងព័ត៌មាន សរុបពេញ ១ ព្រឹកចាក់វ៉ាក់សាំងបានចំនួន ជាង ៣០០ នាក់ ហើយបន្តនៅពេលរសៀលទៀត ឱ្យបានចំនួនប្រហាក់ប្រហែលគ្នានេះ។

 IMG_20210408_173257

     គួររំលឹកដែរថា ដំណើការចាក់វ៉ាក់សាំងនៅក្នុងក្រសួងព័ត៌មាន គឺធ្វើឡើងស្របតាមគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដោយបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១ លើជនគោលដៅ ប្រមាណ ៧៤ ម៉ឺន ៥ពាន់នាក់ ដែលមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រមាណ ១០៩ កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០ កន្លែង ។ ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នេះគឺ ធ្វើឡើងសម្រាប់បុគ្គល មានអាយុ ចាប់ពី ១៨ឆ្នាំ ឡើងទៅ ដោយមិនកំណត់នោះទេ។

IMG_20210408_173312

 សូមបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងសុខា ភិបាល បានបង្ហាញថា ក្នុងរយៈពេល៧ ថ្ងៃ នៃយុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានធ្វើការចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជាង ២៧ម៉ឺននាក់។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា ការចាក់វ៉ាក់សាំងទាំង ៣ ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) សរុបបានជិត ៥៧ ម៉ឺននាក់ ហើយ៕

Comments

Related posts