រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យ នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។ 

 

លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីផងដែរ អំពីវឌ្ឍនភាពការងាររបស់ អង្គការការីតាស-កម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៣៤ឆ្នាំមកហើយ ក្នុងន័យរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជា ។

 

លោក នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា បានមានប្រសាសន៍បន្តថា នៅក្នុងអាណត្តិទី៧នេះ អង្គការការីតាស-កម្ពុជា មានគោលបំណងចង់អនុញាតសហការបន្ថែមជាមួយក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីផងដែរ។ 

 

ឯកឧត្តម ចាយ បូរិន បានឆ្លើយតបនូវគោលបំណងដ៏ល្អរបស់ អង្គការការីតាស-កម្ពុជា និងស្នើរឲ្យនាយកប្រតិបត្តិអង្គការការីតាស-កម្ពុជានិងសហការី ពិនិត្យការងារដូចជា ៖ ការអប់រំគ្រឿងញៀន, ការទ្រទ្រង់ព្រះសង្ឃ នៅក្នុងការផលិតវីដេអូរអប់រំផ្សេងៗលើបណ្តាញសង្គម, ជួយដល់ក្មេងៗដែលខ្វះខាតស្នាក់នៅក្នុងវត្ត និងមនុស្សចាស់ដែលខ្វះលិទ្ធភាពហើយមកស្នាក់នៅក្នុងវត្តអារាមជាដើម ។

 

ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងសូមជូនពរ ដល់លោក នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី សម្រេចបាននៅបេសកកម្មជាបន្តបន្ទាប់ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជា ព្រមទាំងជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ៕7382A81E-82D5-4FC1-8CA2-59B5466138D3197C3352-FAAD-484A-B430-7235991D680D4355417D-1C4B-4B00-B40B-3DC9014C6259BDC585E0-1779-41B4-A902-775A28C77E66

Comments

Related posts