អាជ្ញាធរក្រុងស្ទឹងត្រែងសហការជាមួយសមត្ថកិច្ចនគរបាលចុះអនុវត្តន៍ការងារបន្ទាន់ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា ៖ លោក គឹមហឿន 
ស្ទឹងត្រែង ៖ អាជ្ញាធរក្រុងស្ទឹងត្រែងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះអនុវត្តន៍ កិច្ចការងារបន្ទាន់ របស់រដ្ឋបាលខេត្ត ចាប់ពីយប់ ថ្ងៃទី១៤ដល់ថ្ងៃទី២០មេសា ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុង មូលដ្ឋាននៃដែនសមត្ថកិច្ចរដ្ឋបាលក្រុងស្រុក។

photo_2021-04-16_21-01-25
       ក្នុងសកម្មភាពចុះប្រតិបត្តិការអនុវត្តន៍វិធានការរដ្ឋបាលនៅពេលយប់  លោកសាយ កុសល អភិបាលក្រុងបានបញ្ជាក់ថា៖  តបតាមប្រសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងវិធានការរបស់សាលាខេត្ត សូមបងប្អូន អាជីវករលក់ដូរ ផ្អាកលក់គ្រឿស្រវឹងគ្រប់ប្រភេទមួយរយៈតាមការណែនាំ ដើម្បីយើងបញ្ចៀសការជួបជុំគ្នាស៊ីផឹកក្នុងពេលដែល ប្រទេសកម្ពុជាយើងកំពុងមានការព្រួយបារម្ភពីជំងឺឆ្លងកូវីដ-១៩។
       លោកបន្តថា៖ បងប្អូនអាជីវករអាចលក់ដូរចំណីអាហារ ភេសជ្ជៈ ទឹកក្រូច ទឹកបរិសុទ្ធបាន ហើយក៏ត្រូវតែអនុវត្តន៍ វិធានសុខាភិបាលឱ្យបានត្រឹមត្រូវ (តុអង្គុយ)  ត្រូវឱ្យមានគម្លាតគ្នាយ៉ាងហោចណាស់ឱ្យបាន២ម៉ែត្រ។

photo_2021-04-16_21-01-24
    លោក ឧត្តមសេនីយ៍ទោ អ៊ូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តមានប្រសាសន៍បញ្ជាក់ថា៖  កិច្ចការអនុវត្តន៍វិធានការនេះ  កម្លាំងសមត្តកិច្ចនិងចុះធ្វើការត្រួតពិនិត្យជាប្រចាំ បើរកឃើញថាទីតាំងណាមួយមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ឬ មិន អនុវត្តន៍តាមវិធានសុខាភិបាល នឹងត្រូវនាំខ្លួនមកអនុវត្តន៍តាមច្បាប់រដ្ឋបាល។
  លោកឧត្តមសេនីយ៍ទោស្នងការបន្តថា៖នៅយប់ថ្ងៃទី១៦មេសានេះកម្លាំងនគរបាលដាក់កម្លាំងជាក្បួន ដើម្បីរឹតបន្តឹង វិធានការរបស់គណៈបញ្ជាការឯកភាពខេត្តនិងរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព លុះត្រាមានការណែនាំសាជាថ្មី ទើបសមត្ថកិច្ចជំនាញបន្ធូរបន្ថយវិញ។

photo_2021-04-16_21-01-25 (2)   

លោកស្រី នួន ធីតា អ្នកលក់ចំណីអាហារ  ភេសជ្ជៈនៅក្នុងក្រុងស្ទឹងត្រែង បានគាំទ្រនិងទទួលយកការណែនាំនេះ   ព្រោះវាជាវិធានការរួម ដែលត្រូវនាំគ្នាធ្វើទាំងអស់គ្នា ដើម្បីយើងការពារឱ្យមានប្រសិទ្ធភាព កុំឱ្យកើតមានជំងឺឆ្លងមកក្នុងខេត្ត ស្រុក ក្រុង និងភូមិ ឃុំ សង្កាត់ របស់យើង ។
   សូមបញ្ជាក់ថា៖ ប្រតិបត្តិការចុះអប់រំណែនាំនេះ អាជ្ញាធរក្រុងនិងសមត្ថកិច្ចបានចុះទៅគ្រប់ចំណុចទីតាំង   ដូចជានៅតាម ទីតាំងសួនច្បារ- តាមជួរមាត់ទន្លេ- ចំណុចអូរពងមាន់-និងនៅតាមហាងលក់ដូរផ្សេងៗទៀត៕

Comments

Related posts