នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិន យល់ព្រមបទឈប់បាញ់ទេ ព្រោះ វា ស្មើនឹង ជាការចុះចាញ់ក្រុមហាម៉ាស និង ភេរវកម្ម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

d5-21

d6-18

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា នឹងមិនមានបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសនោះទេ ស្របពេលអង្គការ សហប្រជាជាតិបានព្រមានពីការខ្វះខាតនៃរំហូរជំនួយមនុស្សធម៌ ដើម្បីដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទលោក Netanyahu ធ្វើការកត់សម្គាល់ខាងលើប្រាប់បណ្ដាសារព័ត៌មានបរទេសជាមួយការសង្កត់ធ្ងន់ថាការទទួលយកបទឈប់បាញ់គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ខណៈសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ក៏បានបដិសេធបទឈប់បាញ់ផងដែរ។ "ការអំពាវនាវឱ្យមានបទឈប់បាញ់ចំពោះអ៉ីស្រាអែល គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ចុះចាញ់ភេរវកម្ម ដូច្នេះរឿងនេះនឹងមិនកើតឡើងនោះទេ" នេះជាការបញ្ជាក់របស់លោក Netanyahu ដោយសន្យាថាអ៊ីស្រាអែលនឹង ប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះក្នុងសង្រ្គាមនេះ។ គួរបញ្ជាក់ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង ៨,៣០០ នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល៕

Comments

Related posts