រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធានាដល់សមភាគីប៉ាឡេស្ទីនលើការផ្តល់ជំនួយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b6-20

b7-18

អន្តរជាតិ៖ លោកស្រី Yoko Kamikawa រដ្ឋមន្រ្តីការបរទេសជប៉ុនបាននិយាយថា លោកស្រីនឹងជួបសមភាគីប៉ាឡេស្ទីន អំឡុងពេលបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល និងហ៊្សកដានី ហើយនឹងបញ្ជាក់អះអាងការត្រៀមខ្លួនជានិច្ចរបស់ជប៉ុនក្នុងការផ្តល់ជំនួយសម្រាប់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Kamikawa ក៏នឹងត្រូវជួបលោក Eli Cohen រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែលផងដែរ ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃគិតចាប់ពីថ្ងៃសុក្រនេះ ខណៈដែលវិបត្តិនៅតំបន់ហ្កាហ្សាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហារលើជំរំជនភៀសខ្លួន និងខណៈដែលជនបរទេស រួមទាំងជនជាតិជប៉ុន កំពុងស្វែងរកការចាកចេញពីតំបន់នោះ។ លោកស្រី បានបន្តថា "ខ្ញុំរំពឹងថានឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាធ្វើទំនាក់ទំនងដោយផ្ទាល់អំពីការត្រៀមខ្លួនរបស់ជប៉ុន ក្នុងការបន្តផ្តល់ជំនួយ"។ លោកស្រីមិនបានបញ្ជាក់ថា នឹងត្រូវជួបសមភាគីប៉ាឡេស្ទីនរូបណានោះទេ៕

Comments

Related posts