រុស្ស៉ីនិយាយថា ខ្លួនមិនអាចរួមរស់ជាមួយ "របបអ៊ុយក្រែន" នាពេលបច្ចុប្បន្ននេះបានទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-44

a15-32

អន្តរជាតិ៖ បើតាមមន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ដែលបាននិយាយថា រុស្ស៊ីមិនអាចរស់នៅជាមួយ "របប" ទីក្រុងកៀវនាពេលបច្ចុប្បន្ននេះបានទេ ប៉ុន្តែទីក្រុងម៉ូស្គូអាចទប់ទល់នឹងអំណាចរបស់អង្គការណាតូបាន ដរាបណាមានតម្រូវការរំសាយអាវុធអ៊ុយក្រែនទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយចាប់ផ្តើមសង្គ្រាមដីគោកអឺរ៉ុបដ៏ធំមួយ និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិច។ រាប់បញ្ចូលទាំងតំបន់គ្រីមៀដែលរុស្សីបានបញ្ចូលក្នុងឆ្នាំ ២០១៤ ឥឡូវនេះរុស្ស៊ីបានគ្រប់គ្រង ១៧,៥% នៃទឹកដីអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ លោក Rodion Miroshnik មន្ត្រីការទូតជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា "របបបច្ចុប្បន្ននៅក្នុងទីក្រុងកៀវគឺពិតជាបំពុល ហើយយើងមិនឃើញជម្រើសណាមួយដែលអាចរួមរស់ជាមួយរបបនេះបានទេ"។ លោកបាននិយាយទៀតថា អ៊ុយក្រែនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល និងរំលោភសិទ្ធិមនុស្ស ខណៈដែលអង្គការណាតូបានផ្គត់ផ្គង់អាវុធដែលហាមឃាត់ដល់ទីក្រុងកៀវ៕

Comments

Related posts