សហរដ្ឋអាមេរិក បើកការវាយប្រហារលើគោលដៅ ២ កន្លែងក្នុងប្រទេសអ៊ីរ៉ាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_2696

IMG_2694

IMG_2699

អន្តរជាតិ៖ នៅព្រឹកថ្ងៃពុធនេះ យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចំនួន២ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធ គាំទ្រដោយ អ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង X បញ្ជាការដ្ឋាន យោធាអាមេរិកទទួកបន្ទុកកិច្ចការតំបន់ មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល (CENTCOM) បានគូសបញ្ជាក់ថា "យោធាអាមេរិកបានដឹកនាំការវាយ ប្រហារតាមផ្លូវអាកាសដាច់ដោយឡែកពីគ្នា និងកំណត់គោលដៅជាក់លាក់ប្រឆាំងនឹង មូលដ្ឋាន ២ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់"។ CENTCOM បន្ថែមថាការវាយប្រហារនេះ គឺជាការឆ្លើយតបដោយផ្ទាល់ ទៅនឹងការវាយប្រហារប្រឆាំងនឹងកងទ័ពអាមេរិក និងកងកម្លាំងចម្រុះពីសំណាក់អ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់។ មន្ត្រីអាមេរិកម្នាក់មកពីមន្ទីរបញ្ចកោណបានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយប្រហារ នៅថ្ងៃពុធនេះ ធ្វើឡើងដោយយន្ដហោះចម្បាំងអាមេរិក ដោយបានបំផ្លាញមជ្ឈមណ្ឌប្រតិបត្តិការមួយ និងទីបញ្ជាការមួយរបស់ក្រុម Kataeb Hezbollah ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីបាកដាដ៕

Comments

Related posts