វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១២,៦ លាននាក់ក្នុងឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6950

IMG_6949

IMG_6946

អន្តរជាតិ៖ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសនេះបានកត់ត្រាការមកដល់របស់ភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ក្នុងឆ្នាំ ២០២៣ ដែលកើនឡើង ៣,៤ ដងបើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការិយាល័យបាននិយាយថាចំនួននេះលើសពីគោលដៅនៃភ្ញៀវទេសចរបរទេសចំនួន ៨ លាននាក់ដែលបានកំណត់សម្រាប់ឆ្នាំនេះ។ ភ្ញៀវទេសចរបរទេសភាគច្រើនមកពីអាស៊ីមានចំនួន ៩,៧៨ លាននាក់កើនឡើង ៣,៨ ដងបើធៀបនឹងឆ្នាំមុនបន្ទាប់មកគឺអឺរ៉ុបមានជិត ១,៤៦ លាននាក់កើនឡើង ២,៩ ដង និងអាមេរិកមាន ៩០៣,៨០០ កើនឡើង ២,៣ ដង។ ក្នុងចំណោមភ្ញៀវបរទេសដែលបានមកដល់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣ មានជិត ១១ លាននាក់បានធ្វើដំណើរតាមអាកាស ស្មើនឹង ៨៦,៩ ភាគរយនៃចំនួនសរុប និងកើនឡើង ៣,៣ ដងពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រហែល ១,៥ លាននាក់បានធ្វើដំណើរតាមផ្លូវគោក និង ១២៦,១០០ នាក់ផ្សេងទៀតបានចូលប្រទេសវៀតណាមតាមផ្លូវសមុទ្រ។ ប្រាក់ចំណូលពីសេវាកម្មកន្លែងស្នាក់នៅ និងអាហារដ្ឋានក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ២៧,៧ ពាន់លានដុល្លារអាមេរិកដែលស្មើនឹង ១០,៨ ភាគរយនៃប្រាក់ចំណូលសរុបរបស់ប្រទេសពីសេវាកម្ម និងការលក់រាយកើនឡើង ១៤,៧ ភាគរយបើធៀបនឹងឆ្នាំមុន៕

Comments

Related posts