ក្នុង ឆ្នាំ ២០២៣ ភ្ញៀវបរទេសដែលមក កាន់ប្រទេសជប៉ុនបានកើនឡើង ៦ ដង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-196

a1-195

a-170

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនជនបរទេសដែលបានចូលប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ បានកើនឡើងប្រហែល ៦ ដងបើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍បាននិយាយនៅក្នុងរបាយការណ៍បឋមថា ជនបរទេសប្រហែល ២៥,៨៣ លាននាក់បានទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ ដោយបានងើបឡើងវិញប្រហែល ៨០ ភាគរយនៃកំណត់ត្រាខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១៩ ដែលមាន ៣១,១៩ លាននាក់។ ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីដែលត្រូវបានចេញសម្រាប់គោលបំណងដូចជាទេសចរណ៍ និងការធ្វើដំណើរអាជីវកម្ម គឺជាលិខិតអនុញ្ញាតទូទៅបំផុតដែលត្រូវបានចេញក្នុងចំនួនប្រហែល ២៣,១៣ លាន ដែលកើនឡើង ៨ ដងបើធៀបនឹងឆ្នាំ ២០២២។ យោងតាមទិន្នន័យបានឱ្យដឹងថា ជនបរទេសជាង ១៨០,០០០ នាក់បានចូលតាមរយៈទិដ្ឋាការបណ្តុះបណ្តាលបច្ចេកទេស ដែលជាចំនួនខ្ពស់បំផុតទីពីរ ខណៈដែលមនុស្សជិត ១៤,០០០ នាក់បានមកសិក្សាតាមទិដ្ឋាការសិស្ស។ ទន្ទឹមនឹងនេះដែរ ចំនួនជនជាតិជប៉ុនដែលបានទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៣ បានកើនឡើងបីដងបើធៀបនឹងឆ្នាំ ២០២២ ដែលមាន ៩,៦២ លាននាក់ ប៉ុន្តែតួលេខនេះគឺតិចជាងពាក់កណ្តាលនៃកំណត់ត្រាឆ្នាំ ២០១៩ ដែលមានចំនួន ២០,០៨លាននាក់៕

Comments

Related posts