ប្រទេសឡាវរកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0204-1

IMG_0205-1

IMG_0208-1

អន្តរជាតិ៖ ប្រទេសឡាវរកចំណូលបានជាង ១,៤ ពាន់លានដុល្លារអាមេរិកពីការនាំចេញកសិផលក្នុងឆ្នាំ ២០២៣ ដែលលើសពីគោលដៅដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ វិទ្យុជាតិឡាវបានរាយការណ៍ថា ក្នុងឆ្នាំ ២០២៣ តម្លៃនៃផលិតកម្មក្នុងវិស័យកសិកម្ម និងព្រៃឈើបានកើនឡើង ៣,៤ ភាគរយដែលស្មើនឹង ២១,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ ផលិតផលកសិកម្មសំខាន់ៗដែលនាំចេញមាន ចេក កៅស៊ូ ដំឡូងមី អំពៅ គោ ក្របី ដោយប្រទេសចិនជាអ្នកទិញច្រើនជាងគេ។ តាមរបាយការណ៍បាននិយាយថា នៅឆ្នាំ ២០២៣ ដំណាំប្រមាណ ៩,៧៤ លានតោនត្រូវបានប្រមូលផល ជាមួយនឹងទិន្នផលដំឡូងកើនឡើង ២៨,៦២ ភាគរយ កាហ្វេ ៧,៥ ភាគរយ ចេក ១៦,៧ ភាគរយ និងអំពៅ ១០,១ ភាគរយ។ រដ្ឋាភិបាលឡាវបានបន្តការចរចាពាណិជ្ជកម្មលើការនាំចេញកសិផល ហើយឥឡូវនេះអាចនាំចេញផលិតផលបានចំនួន ៦៤ ប្រភេទ។ ក្នុង​នោះ ៣៣​ប្រភេទ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ដំណាំ និង​រុក្ខជាតិ ១៦​ប្រភេទ​ទៅ​កាន់វៀតណាម និង ១៥​ប្រភេទ​ទៅ​ប្រទេស​ថៃ។ រដ្ឋាភិបាលឡាវមានបំណងកាត់បន្ថយការនាំចូលផលិតផលដែលអាចផលិតក្នុងស្រុក ជាពិសេសកសិផល ដើម្បីជួយជំរុញផលិតកម្មក្នុងស្រុក ទន្ទឹមនឹងការទប់ទល់នឹងអតិផរណាផងដែរ៕

Comments

Related posts