ក្រុមហេសប៊ូលឡា បាញ់រ៉ុក្កែតទៅលើភាគខាងជើងអ៉ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារនៅលីបង់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-126

a13-134

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ក្រុមហេសប៊ូលឡាបានអះអាងពីការបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់ទីប្រជុំជនភាគខាងជើងរបស់អ៉ីស្រាអែល ហើយថាជាការឆ្លើយតបបឋមចំពោះការសម្លាប់ជនស៊ីវិល ១០នាក់នៅភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្មីៗនេះយោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់នៅក្នុងអង្គភាព Radwan របស់ក្រុមហេសប៊ូលឡា និងសមាជិកផ្សេងទៀតក្នុងការវាយប្រហារជាក់លាក់តាមផ្លូវអាកាសលើទីក្រុង Nabatieh ភាគខាងត្បូងលីបង់ ខណៈដែលមិនបាននិយាយអំពីការស្លាប់របស់ជនស៉ីវិលនោះទេ។ ប្រភពនៅក្នុងប្រទេសលីបង់វិញបានឱ្យដឹងថា ការវាយប្រហារដ៏កម្ររបស់អ៉ីស្រាអែលទៅលើ Nabatieh ដែលជាទីក្រុងនៅភាគខាងត្បូង ត្រូវចំអគារច្រើនជាន់មួយបណ្តាលឱ្យជនស៊ីវិល ៧នាក់ស្លាប់។ ក្រុមហេសប៊ូលឡាបាននិយាយថា យុទ្ធជន ៣នាក់នៃក្រុមរបស់ពួកគេត្រូវបានសម្លាប់ ប៉ុន្តែមិនមានការបញ្ជាក់អត្តសញ្ញាណនរណាម្នាក់ថា ជាមេបញ្ជាការនោះទេ។ អ្នកនយោបាយហេសប៊ូលឡាមួយរូបគឺលោក Hassan Fadlallah បានប្រាប់ Reuters ថា "សត្រូវនឹងបង់ថ្លៃសម្រាប់ឧក្រិដ្ឋកម្មទាំងនេះដោយហេសប៊ូលឡា មានសិទ្ធិស្របច្បាប់ក្នុងការការពារប្រជាជនរបស់ខ្លួន"៕

Comments

Related posts