ក្នុងរយៈពេល ២ ខែ អ្នកផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកបរទេសនៅវៀតណាមបង់ពន្ធជាង ៨៣ លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-48

a7-51

អន្តរជាតិ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកបរទេសចំនួន ៦៧ ក្នុងចំណោម ៨៤ ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមបានបង់ពន្ធសរុបជាង ២ ពាន់ពាន់លានដុងវៀតណាម (៨៣,៣ លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ របាយការណ៍បាននិយាយថា អ្នកផ្តល់សេវាបរទេសចំនួន ១០ បន្ថែមទៀតបានចុះឈ្មោះសម្រាប់ពន្ធនៅក្នុងប្រទេសវៀតណាម បើប្រៀប ធៀបទៅនឹងចំនួននៅចុងឆ្នាំ ២០២៣។ នាយកដ្ឋានបាននិយាយថា ដើម្បីកែលម្អការគ្រប់គ្រងពន្ធលើពាណិជ្ជកម្មអេឡិចត្រូនិកគឺនឹងត្រូវបន្តធ្វើការជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីគ្រប់គ្រងអ្នកផ្តល់សេវាបរទេស និងអាជីវកម្មដែលជាម្ចាស់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ នាយកដ្ឋាននេះបានបន្តថា កាលពីឆ្នាំមុន អ្នកផ្គត់ផ្គង់បរទេសនៅក្នុងប្រទេសវៀតណាមបានបង់ពន្ធច្រើនជាង ៨ ពាន់ពាន់លានដុង (៣២៣,៩ លានដុល្លារ) ៕

Comments

Related posts