សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្របានលេចឡើងជាបន្តបន្ទាប់នៅក្នុងដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

វិទ្យុជាតិកម្ពុជា៖

ស្នាមញញឹមរបស់ប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជា ហើយឋិតក្រោមដំបូលសន្តិភាពជាង៤០ឆ្នាំនេះ សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្រដែលរួមមាន៖ ស្ពាន ផ្លូវ/ថ្នល់ សាលារៀន វត្តអារាមបានលេចឡើងជាបន្តបន្ទាប់ បើទោះកម្ពុជាបានឆ្លងកាត់នូវវិបត្តិសកលជាច្រើនលើកច្រើនសារក្តី ក៏ចក្ខុវិស័យឆ្ពោះទៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម មកកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ប្រកបដោយវិបុលភាព និងប្រជាជនរស់នៅមានភាពល្អប្រសើរនៅតែបន្តឥតដាច់ ក្រោមការដឹកនាំដ៏វៃឆ្លាត និងពេញដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។  

 

ជាក់ស្តែង វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ភូមិ០៤+០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផល និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្និងវត្តសន្តិវង្សារាម នាពេលនេះរួមមាន កន្លែងពុទ្ធស្ថាន ទំហំ ២០មx៦០ម ជួសជុសដំបូល និងធ្វើពិដានឧបដ្ឋានសាលា សួនក្នុងបរិវេណវត្ត ៣៥៣ ម៉ែត្រការ៉េ ជួសជុល និងតថែមសាលាធម្មសភា ៥.៣ម×១៣ម ដងទង់ធំចំនួន២គូ ផ្ទាំងអក្សរឈ្មោះវត្តទំហំ ៣មX៩ម រូបសំណាក់ព្រះអង្គចេញបួសចំនួន១អង្គ ជួសជុសនិងលាបថ្នាំកុដិថ្មី ១២មx២៤ម ចាក់គ្រួសខ្មៅកក្នងវត្តចំនួន៣២ឡាន ផ្លូវដីគ្រួសមួយខ្សែ ទទឹង ៤ម បណ្តោយ ២១០ម និង អំពូលសូឡាចំនួន១៧ដើម ។

 

សូមរម្លឹកជូនថា សមិទ្ធផលទាំងនេះអាចសម្រេចបាន គឺជាចំណែកដ៏សំខាន់អំពីសំណាក់សម្តេចទាំងបី គឺសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សម្តេចមហាពញាចក្រី ហេង សំរិន ដែលជាវីរជនកំពូលរបស់ជាតិ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាកសាងប្រទេសជាតិ មាតុភូមិ សាសនា និងប្រជាពលរដ្ឋឱ្យបានរីកចម្រើនរឹងមាំ ប្រកបដោយសេចក្តីសុខសាន្ត រីករាយថ្កុំថ្កើង និងមោទនភាព បើគ្មានសម្តេចទាំងបី គ្មានថ្ងៃ៧មករា ពោលគឺគ្មានថ្ងៃនេះទេ៕0114D3D9-7CFE-481A-B75C-7E188CFDA0B9A09A695E-982C-4737-B9F4-47D291957D89F6BE7297-C9E4-4CC0-B08B-11D4C0955C5FF1CC866A-84F2-4FB8-948B-C4468A7B6928

Comments

Related posts