សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កាសែត និងវិទ្យុមួយនៅក្រៅប្រទេស កុំបង្ខូចឈ្មោះ មន្រ្ដីរបស់កម្ពុជា

វិទ្យជាតិកម្ពុជា៖លោក ជួន បូណា ១២ ០៣ ២៤

 

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កាសែត និងវិទ្យុមួយនៅក្រៅប្រទេស កុំបង្ខូច ឈ្មោះមន្រ្ដីរបស់កម្ពុជា បន្ទាប់ពីបានផ្សព្វផ្សាយពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន តេជោ គ្មានប្រយោជន៍អ្វីទាល់តែសោះ។

ថ្លែងក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា វិទ្យុមួយនោះបាននិយាយ ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងអត់បាន ការនោះទេ ។

សម្ដេចធិបតីអះអាងថា  ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយ នៅក្រៅ ប្រទេស គឺមិន មាន វិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការ អភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចី ប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល មិនល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោង អភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបម្រើ ផលប្រយោជន៍ ប្រជាពលរដ្ឋ។

សំឡេង«មានអ្នកខ្លះ ១ថ្ងៃៗ វ៉ៃតែព្រែកជីកហ្វូណន ថាព្រែកជីកហ្វូណនធ្វើឥតប្រយោជន៍ ធ្វើបានតែផ្ទះ លើទឹក ទូករកត្រីបានតូចតាច ។ខ្ញុំសូមបញ្ជាក់ថា មានវិទ្យុមួយនោះ ឧស្សាហ៍ និយាយមន្រ្ដីជាន់ខ្ពស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា គម្រោងព្រែកជីក ហ្វូណន គឺជាគម្រោងអត់បានការ ហើយគ្មាន បានផលប្រយោជន៍ខ្មែរបន្ដិចសោះ ។ហើយទី១កុំទៅលាបពណ៌មន្រ្ដីជាន់ ខ្ពស់កម្ពុជា ហើយទី២ បើមន្រ្ដីជាន់ខ្ពស់នៅក្រសួង សេដ្ឋកិច្ចនិយាយបែបហ្នឹងខ្ញុំមិនជឿនោះទេ  មិនជឿមានមន្រ្ដីកម្ពុជាណា ដែល មិន យល់ ហេតុផលថា កម្ពុជាយកព្រែកជីកហ្វូណនជាកន្លែងជំពាក់លុយគេ វ័ណ្ឌ.ក យកលុយគេមកធ្វើអត់ ប្រយោជន៍ឱ្យខ្មែរ ខ្ញុំថា បើមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតប្រាកដ គេមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ ។

គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាគម្រោងយើងខ្ចីទេ គឺជាគម្រោង BOT គឺក្រុមហ៊ុនគាត់ ខ្ចីលុយយកមកវិនិយោគ ដើម្បីកសាង ហើយយើងឱ្យសិទ្ធិគាត់ ក្នុងការ ធ្វើអាជីវកម្មប៉ុន្មានឆ្នាំ ដូចផ្លូវ ល្បឿន លឿន និងព្រលានយន្ដហោះនេះអ៊ីចឹង BOT។ រដ្ឋអត់មានខ្ចីលុយទេ គឺសម្រាប់វិនិយោគ រដ្ឋអត់ត្រូវការ អ៊ីចឹងបើថា មន្រ្ដីជាន់ខ្ពស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អត់ស្គាល់ស្អី BOT អត់ស្គាល់កម្ចីហើយនោះ ខ្ញុំគិតថាបើមានមន្រ្ដីបែបហ្នឹងមែន គឺមន្រ្ដីល្ងង់បំផុត។ អ៊ីចឹងការសែតមួយហ្នឹង កុំទៅលាបពណ៌មន្រ្ដីរបស់យើង ។

ទី២ ព្រែកជីកហ្វូណននេះ បច្ចេកទេសយើងធ្វើហើយ ជម្រៅ៤ម៉ែត្រ.៧តឹក យើងជីក៥ម៉ែត្រ.៤ តឹក ទទឹង៦០ ម៉ែត្រ ដឹកទម្ងន់បាន៣ពាន់តោន ទៅ៥ពាន់តោន ជាស្ដង់ដារ ហើយកម្រិត ដៃទន្លេធំណាស់ ។

ខ្ញុំសួរថា តើមានទូកនេសាទនៅទន្លេសាបណា ដែលដឹកចំណុះបាន៣ពាន់តោន ខ្ញុំសួរ។ អ្នកដែល វ៉ៃប្រហាររាជរដ្ឋាភិបាលថា ព្រែកជីកហ្វូណនធ្វើបានតែផ្ទះលើទឹក សម្រាប់តែស្អីៗ  គឺអត់ទេ យើងដឹក ៣ពាន់តោននេះ គឺដឹកពីទន្លេទៅសមុទ្រ ដើម្បីភ្ជាប់ពីទន្លេសាប ទន្លេមេគង្គ គឺចុះមកនឹង យើងមាន ជម្រើស២ ទី១ ទៅខាងក្រោម ទី២ ទៅសមុទ្រ កាត់តែខ្លី។ ៣ពាន់តោនសាឡង់ មិនតូចទេដឹកទំនិញ។ ១៨០គីឡូ ភ្ជាប់ពីទន្លេទៅសមុទ្រ ឥឡូវ ប្រជាពលរដ្ឋ១លាន៦សែននាក់ ដែលរស់នៅអមសងខាង ពេលគម្រោងព្រែកជីកនេះបាន នឹងទាញសក្ដានុពលពីន្លែងនេះ រោងចក្រ និងឧស្សាហកម្មមួយចំនួន  និងរៀបចំការបើក ពីព្រោះការដាក់រោងចក្រគេដាក់តម្លៃទាំងអស់ រួមទាំងការដឹកជញ្ជូន ។អ៊ីចឹង បានគេធ្វើ កន្លែងណាដែលមានហាយវេ ផ្លូវដែក ឥឡូវនេះ មានផ្លូវទឹកមួយទៀត ពីផែតាកែវ ទៅផែកំពង់សោម ផែកំពត និងកែប គឺមានជម្រើសច្រើន ដែលបង្កើតការងារជូន ពលរដ្ឋជុំវិញនេះ »៕photo_2024-03-12_09-07-13

Comments

Related posts