រយៈពេល ១០ ថ្ងៃក្នុងខែ​មីនា ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចុះ ១៣,៤ ភាគរយ​

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3787-1

IMG_3785

អន្តរជាតិ៖ ទិន្នន័យការិយាល័យគយបានបង្ហាញថា ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមីនា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះដោយសារតែថ្ងៃធ្វើការមានតិចជាងមុន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៍មាន Xinhua ។ បើយោងតាមសេវាគយកូរ៉េបានឱ្យដឹងថា ក្នុងរយៈពេល ១០ ថ្ងៃការនាំចេញមានចំនួន ១៣,៥៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថាជាចម្បងដោយថ្ងៃធ្វើការតិចជាងមុន ដោយចំនួនថ្ងៃធ្វើការបានធ្លាក់ចុះ ១,៥ ថ្ងៃ។ ការនាំចេញជាមធ្យមប្រចាំថ្ងៃបានកើនឡើង ៨,២ ភាគរយក្នុងរយៈពេល ១០ ថ្ងៃ។ ការដឹកជញ្ជូនក្រៅប្រទេសប្រចាំខែបានបន្តកើនឡើងសម្រាប់រយៈពេលប្រាំខែជាប់គ្នារហូតដល់ខែកុម្ភៈ។ ក្នុងរយៈពេល ១០ ថ្ងៃការនាំចេញគ្រឿងអេឡិចត្រូនិកបានកើនឡើង ២១,៧ ភាគរយក្នុង ប៉ុន្តែសម្រាប់រថយន្ត ផលិតផលប្រេង ផលិតផលដែក គ្រឿងបន្លាស់រថយន្ត គ្រឿងម៉ាស៊ីនជាក់លាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបានធ្លាក់ចុះក្នុងតួលេខទ្វេដង។ ក្នុងរយៈពេល ១០ ថ្ងៃនោះការនាំចូលបានធ្លាក់ចុះ ២៨,៦ ភាគរយ ដែលបញ្ជូនឱនភាពពាណិជ្ជកម្មដល់ទៅ ១,២៦ ពាន់លានដុល្លារ៕

Comments

Related posts