រុស្ស៉ី ឃុំខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ពីបទសង្ស័យធ្វើចារកម្ម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3797

IMG_3802-1

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន
រុស្ស៉ី TASS បានរាយការណ៍ថា កាលពីដើមឆ្នាំ២០២៤ បុរសជាពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសរុស្ស៉ីពីបទសង្ស័យធ្វើចារកម្ម ហើយអាចនឹងបន្តជាប់ឃុំរហូតដល់ពាក់កណ្ដាលខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ តាមទីភ្នាក់ងារសារព័ត៌មាន TASS នេះគឺជាលើកដំបូងបំផុតដែលពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ឃុំខ្លួនពីបទសង្ស័យធ្វើចារកម្មនៅក្នុងប្រទេសរុស្ស៉ី។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីដដែលបានឱ្យដឹងទៀតថាបុរសកូរ៉េខាង ត្បូងរូបនេះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា Baek Won-soon និងត្រូវបានប៉ូលិសរុស្ស៉ីចាប់ខ្លួនកាលពីដើមឆ្នាំ២០២៤ ក្នុងទីក្រុង Vladivostok ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅទីក្រុងមូស្គូ កាលពីចុងខែកុម្ភៈ។ បច្ចុប្បន្ននេះលោក Baek Won-soon កំពុងជាប់ឃុំក្នុងពន្ធនាគារ Lefortovo ដែលកាលពីថ្ងៃចន្ទតុលាការរុស្ស៉ីបានបង្គាប់ឱ្យបន្តឃុំខ្លួនរូបលោករហូតដល់ ថ្ងៃទី១៥ ខែមិថុនា។ រុស្ស៉ីបានចាត់ទុកកូរ៉េខាងត្បូងជាប្រទេសអមិត្ត ដោយសារតែទីក្រុងសេអ៊ូលគាំទ្រដល់ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕

Comments

Related posts