នៅថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «គេថា កាន់តែចាស់កាន់តែឯកោ!»

 

photo_2024-03-14_17-43-37

សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «គេថា កាន់តែចាស់កាន់តែឯកោ!»។ ពិតមែនឬ? ដោយសារកត្តាអ្វីខ្លះទើបធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ថាឯកា?តើអាចមានផលប៉ះពាល់ជាអវិជ្ជមានកំរិតណាចំពោះមនុស្សចាស់?តើអ្វីទៅជាវិធីសាស្ត្រគន្លឹះក្នុងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សចាស់ និងសង្គម?ឯកឧត្ដមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យអន្តរជាតិ (I.U) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts