គណៈប្រតិភូមកពីប្រទេសចិនទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពង្រីកសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំវិជ្ជាជីវៈនិងអនុវត្តផែនការអភិវឌ្ឍន៍ពហុវិស័យ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co., Ltd. (ហៅកាត់ថា " Wuhan Central Group ") ដែលដឹកនាំដោយអគ្គនាយក លោក លី ជីន បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការ    តភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” រវាងប្រទេសចិន និងប្រទេសកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យមនុស្សធម៌និង វិស័យផ្សេងៗទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ" រវាងប្រទេសទាំងពីរ។

គណៈប្រតិភូក្រុមហ៊ុន Wuhan Central Group បានទៅទស្សនកិច្ចសហគ្រាសចិន ដូចជាក្រុមហ៊ុន YI DA manufacturer company limited និង I apparel international group PTE LTD ដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅអំពីស្ថានភាពផលិតកម្ម  កិច្ចសហប្រតិបត្តិការក្នុងតំបន់  តម្រូវការធនធានមនុស្ស តម្រូវការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងតម្រូវការនៃការបង្កើតមូលដ្ឋានបណ្តុះបណ្តាលបុគ្គលិកនៅក្នុងតំបន់អភិវឌ្ឍន៍ផ្សេងៗ។ លោកអគ្គនាយក លី ជីន បាននិយាយថា Wuhan Central Group គឺជាក្រុមហ៊ុនដែលទទួលស្គាល់ដោយមន្ទីរពាណិជ្ជកម្មខេត្តហឺប៉ីប្រទេសចិន ហើយមានជំនាញក្នុងកិច្ចសហប្រតិបត្តិការលើធនធានមនុស្សក្រៅប្រទេស ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ បានផ្តល់នូវសេវាធនធានមនុស្សក្រៅប្រទេសជិត ១ ម៉ឺននាក់ ដល់សហគ្រាសចិន "ឆ្ពោះទៅកាន់សកលលោក" ។ ក្នុងពេលជាមួយគ្នានេះ Wuhan Central Group ក៏បានប្រមូលនូវបទពិសោធន៍ដ៏សម្បូរបែបក្នុងការអប់រំវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្តល់សេវាកម្មសាងសង់ "connotative" សម្រាប់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរាប់សិបខ្នងនៅក្នុងប្រទេសចិន និងការកសាងមូលដ្ឋានសមាហរណកម្មការអប់រំផ្នែកឧស្សាហកម្មជាច្រើនដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច សិល្បៈគំនូរជីវចលជាដើម ព្រមទាំងបានអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយមហាវិទ្យាល័យវិជ្ជាជីវៈខ្ពស់ក្នុងខេត្តជាច្រើនដូចជា រួមគ្នាសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានឧស្សាហកម្ម។ Wuhan Central Group អាចបង្កើតវេទិកាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនិងសាលារៀន ផ្តល់ការគាំទ្រនិងសេវាកម្មចាំបាច់ក្នុងផ្នែកធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជួយពួកគេក្នុងការធ្វើសមាហរណកម្ម ទីផ្សារក្នុងស្រុក  អោយកាន់តែប្រសើរឡើងនិងសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

1-96

 

2-65បន្ទាប់មក គណៈប្រតិភូក្រុមហ៊ុន Wuhan Central Group បានទៅទស្សនកិច្ចនៅស្ថាប័នរដ្ឋាភិបាលដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី  និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ។ នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនដូចជា ការអប់រំវិជ្ជាជីវៈ និងការអភិវឌ្ឍការងារ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការសាងសង់សួនឧស្សាហកម្ម ហើយឈានដល់គោលបំណងនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ លោកអគ្គនាយក លី ជីន បាននិយាយថា ក្រុមហ៊ុន Wuhan Central Group បានរក្សាទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយក្រសួងអប់រំ និងធនធានមនុស្សនៃប្រទេសជាច្រើនក្នុងតំបន់      អាស៊ាន បានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាង ៣០០ នៅក្នុងប្រទេសចិន ផ្តល់សេវាបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញដល់សហគ្រាស ចិនមួយចំនួនដែលបើកអាជីវកម្មនៅក្រៅប្រទេស។ យើងជឿជាក់ថា ក្រោមការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន Wuhan Central Group ប្រាកដជាអាចរួមគ្នាដើម្បីជំរុញការអភិវឌ្ឍន៍ដែលមានផលប្រយោជន៍ទៅវិញទៅមក។

3-69

ចុងក្រោយ គណៈប្រតិភូបានទៅទស្សនកិច្ចសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្តព្រះសីហនុ និងស្ថាប័នអប់រំផ្សេងទៀត ធ្វើការពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ ដូចជាការបណ្តុះបណ្តាលជំនាញ និងការបណ្តុះបណ្តាលធនធានមនុស្ស។ លោកអគ្គនាយក លី​ ជីន បានបញ្ជាក់ច្បាស់ថា ការអភិវឌ្ឍវិស័យអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញ គឺជាមធ្យោបាយដ៏សំខាន់មួយ Description: IMG_263 ដើម្បីដោះស្រាយបញ្ហាការងាររបស់យុវជននិងលើកកម្ពស់វឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្រុមហ៊ុន Wuhan Central Group បានចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈអស់រយៈពេលជាង ២០ ឆ្នាំមកហើយ មានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយសហគ្រាស និងស្ថាប័នជាច្រើន ដើម្បីរួមគ្នាកសាងមជ្ឈមណ្ឌលសហប្រតិបត្តិការរវាងសាលារៀន និងសហគ្រាស សួនឧស្សាហកម្មអប់រំ និងបានប្រមូលនូវបទពិសោធន៍ដ៏សម្បូរបែប។ ក្រុមហ៊ុន Wuhan Central Group មានឆន្ទៈអនុវត្តសហគមន៍ដែលមានអនាគតរួមគ្នារវាងប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំកម្ពុជាណែនាំយ៉ាងសកម្មនូវធនធានអប់រំពីវិទ្យាស្ថានវិជ្ជាជីវៈចិន រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សជាមួយនឹងចក្ខុវិស័យអន្តរជាតិ និងជំនាញវិជ្ជាជីវៈ និងផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរដំណើរទស្សនកិច្ចនេះមិនត្រឹមតែពង្រឹងទំនាក់ទំនង និងការប្រាស្រ័យទាក់ទងរវាងក្រុមហ៊ុន Wuhan Central Group និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យអប់រំវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរផងដែរ។ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នា ភាគីទាំងពីរនឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងការអភិវឌ្ឍយ៉ាងខ្លាំងក្នុងវិស័យធនធានមនុស្ស និងការអប់រំវិជ្ជាជីវៈ ដ៏ដូចជាវិស័យផ្សេងៗទៀតផងដែរ៕

photo_2024-04-03_11-03-134-486-15

7-9

Comments

Related posts