រុស្ស៊ី នឹងបង្កើនការវាយប្រហារលើមូលដ្ឋានផ្ទុកអាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9234

IMG_9238

IMG_9239

អន្តរជាតិ៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើមូលដ្ឋានស្តុកទុករបស់អ៊ុយក្រែន ដែលជាឃ្លាំងអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ខណៈដែលសហរដ្ឋអាមេរិករៀបចំដើម្បីអនុម័ត និងផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលរង់ចាំជាយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Shoigu បាននិយាយថា ប្រទេសរុស្ស៊ីបាន "លុបបំបាត់ចោលនូវទេវកថា អំពីឧត្តមភាពអាវុធរបស់លោកខាងលិច" ហើយបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមគ្រប់គ្រងស្ថានការណ៍ទូទៅនៅតាមបណ្តោយសមរភូមិចម្ងាយ ១,០០០ គីឡូម៉ែត្រ។ លោក Shoigu បានបន្តថា "ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាព និងរចនាសម្ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធ និងបង្កើនការផលិតអាវុធ និងឧបករណ៍យោធាដ៏ទំនើបបំផុត"។ លោកបានសង្កត់ធ្ងន់ថា "យើង នឹងបង្កើនការវាយប្រហារទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនលោកខាងលិច និងមូលដ្ឋានផ្ទុកអាវុធ"៕

Comments

Related posts