កម្ពុជា-អារ៉ាប់អេហ្ស៊ីប ប្តេជ្ញា ពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំង ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9607-1

IMG_9610-2

IMG_9609-2

IMG_9608-1

ភ្នំពេញ ៖ កម្ពុជា-អារ៉ាប់អេហ្ស៊ីប ប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការទ្វេភាគី ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ដោយការ ពេញចិត្ត ចំពោះ ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអេហ្ស៊ីប ចាប់តាំងពីការ បង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៣ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បី ជាប្រយោជន៍ រួមសម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពជំរុញបង្កើតយន្តការ ពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែង រក មធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលបន្ថែម ទៀតរវាងកម្ពុជា និងអេហ្ស៊ីប៕

Comments

Related posts