អាជ្ញាធរខេត្តត្បូងឃ្មុំគាំទ្រកម្មវិធីទូរសព្ទ Angkor Salad App ដែលផ្តល់ចំណេះដឹង និងបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម

photo_2021-01-21_16-40-00វិទ្យុជាតិកម្ពុជា៖ លោក ហ៊ាងចាន់ថា
ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគម្រោងទិន្នន័យ ភូមិសាស្ត្រ សម្រាប់កសិកម្ម និងទឹក នៅក្នុងកម្មវិធីទូរសព្ទដៃ ដែលបានរៀបចំដោយ ក្រុមហ៊ុន អង្គរគ្រីន អ៊ិនវេសមេន អេនឌីវេឡុបមេន លីមីធីត ( AGID) និងមន្ទីរកសិកម្ម ខេត្តតត្បូងឃ្មុំ  កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា កម្មវិធីគម្រោងទិន្នន័យ ភូមិសាស្ត្រសម្រាប់កសិកម្មនិងទឹក ក្នុងកម្មវិធីទូរសព្ទដៃ នឹងផ្តល់ផលប្រយោជន៍ដល់ កសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម អាជីវករលក់និងទិញបន្លែ រួមទាំងស្ថាប័នពាក់ព័ន្ធ ទាំងអស់ផងដែរ ព្រោះកម្មវិធីនេះ ជាបច្ចេកវិទ្យាថ្មីទំនើប សម្រាប់ធ្វើកសិកម្មលើដំណាំបន្លែ ដោយបានដាក់កម្មវិធីចំនួន ៥ ដូចជា សេវាកម្មប្រព័ន្ធស្រោចស្រព សេវាកម្មប្រើប្រាស់ជី និងថ្នាំកសិកម្ម សេវាកម្មបច្ចេកទេសថែទាំដំណាំកសិកម្ម សេវាកម្មទីផ្សារ និងការអនុវត្ត កសិកម្មល្អសម្រាប់កសិករ និងអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រាន់តែដោនឡូតយកកម្មវិធី Angkor salad app មកប្រើលើទូរសព្ទតែប៉ុណ្ណោះ។
លោកអ៊ួន ប៊ុណ្ណារិទ្ធ តំណាងកម្មវិធី Angkor salad បានឱ្យដឹងថា កម្មវិធីនេះជាកម្មវិធី ទំនើបមួយសម្រាប់ផ្តល់ព័ត៌មាន ក៏ដូចជាចំណេះដឹងដល់ប្រជាកសិករ អាជីវករ និង អ្នកពាក់ព័ន្ធមួយចំនួន ព្រោះវាជាបច្ចេកវិទ្យាថ្មី និងជាប្រភពចំណេះដឹងលើបច្ចេកទេស ដាំដុះបន្លែដ៏ទំនើបមួយ ជាមួយទិន្នន័យដែលផ្តល់ដោយផ្កាយរណប។
លោក សេង សីសាក់ តំណាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា កម្មវិធី Appនេះ ពិតជាមានសារសំខាន់ ព្រោះវាជាសាលារៀនដែលអាចផ្តល់ចំណេះដឹងជាច្រើនដល់ កសិករក្នុងការដាំដុះ ព្រមទាំងចំណេះដឹងលើការថែទាំ និងស្វែងរកទីផ្សារផងដែរ។
សូមបញ្ជាក់ថា តាមយៈការធ្វើបទបង្ហាញ នៅក្នុងកម្មវិធីសិក្ខាសាលានោះ ក៏មានការធ្វើ បទបង្ហាញពីរបៀបនៃការដោនឡូត និងរបៀបប្រើកម្មវិធី Angkor salad app ដល់ប្រជាពលរដ្ឋដែលចូលរួមផងដែរ ខណៈដែលកសិករទទួលបានការផ្តល់ប្រឹក្សា ទៅលើបច្ចេកទេសដាំដុះដំណាំ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ជី ត្រឹមត្រូវតាមប្រភេទដីនិងតំបន់ ការគ្រប់គ្រងដំណាំទៅតាមរដូវកាល ការគ្រប់គ្រង កត្តាចង្រៃលើដំណាំ ព្រមទាំងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ពិសេសអ្នកប្រមូលទិញ៕photo_2021-01-21_16-40-06

Comments

Related posts