លោក Erdogan ៖ លោក Haniyeh មេដឹកនាំហាម៉ាស នឹងធ្វើទស្សនកិច្ចនៅតួកគី នៅចុងសប្ដាហ៍នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8587-1

IMG_8588-1

អន្តរជាតិ៖ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានឱ្យដឹងថា លោកនឹងទទួលស្វាគមន៍ លោក Ismail Haniyeh នាឱកាសដែលមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសរូបនេះបំពេញទស្សនកិច្ចក្នុងប្រទេសតួកគី នៅចុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Erdogan មិនបានបញ្ជាក់ថាតើជំនួបរវាងរូបលោក និងលោក Haniyeh នឹងត្រូវធ្វើឡើងនៅទីណានោះទេ។ ប៉ុន្តែមន្ត្រីតួកគីម្នាក់បានឱ្យដឹងថាអ្នកទាំង២ អាចនឹងត្រូវជួបគ្នា ក្នុងកិច្ចពិភាក្សាមួយដែលនឹងត្រូវរៀបចំឡើងនៅឯវិមាន Dolmabahce ក្នុងទីក្រុង Istanbul នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ខាងមុខនេះ។ គួរបញ្ជាក់ថា លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី បានស្ថិតក្នុងប្រទេសកាតា កាលពីថ្ងៃពុធបាននិយាយថា លោកបានចំណាយពេលជាង ៣ ម៉ោងជាមួយលោក Haniyeh ហើយបានផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីបទឈប់បាញ់សម្រាប់សង្រ្គាមហ្គាហ្សា។ លោក Erdogan បានជួប លោក Haniyeh លើកចុងក្រោយបំផុតកាលពីខែកក្កដា ឆ្នាំ២០២៣ នៅពេលដែលប្រធានាធិបតីតួកគីរូបនេះទទួលស្វាគមន៍លោក Haniyeh និងលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Ankara៕

Comments

Related posts