វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើគិតត្រឹមថ្ងៃអាទិត្យ មន្ត្រីគយក្រុងគុនមីងបាននិយាយថា ផ្លូវដែកចិន-ឡាវ បានគ្រប់គ្រង ទំនិញនាំចូល និងនាំចេញជាង ៨ លានតោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ កាលពីថ្ងៃអាទិត្យការនាំចូលទុរេនពីប្រទេសថៃត្រូវបានដឹកជញ្ជូនចូលប្រទេសចិនតាម
រយៈសេវាឡានក្រុង-មេគង្គ អ៊ិចប្រេសនៃផ្លូវដែកចិន-ឡាវ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចូលទុរេនតាមផ្លូវរថភ្លើង ចិន- ឡាវ មកដល់ឆ្នាំនេះកើនឡើងជាង ៧ ដង។ ទំនិញនាំចូល និងនាំចេញដែលដឹកជញ្ជូនតាមផ្លូវដែកចិន-ឡាវ រួមមាន ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារសមុទ្រកក ផលិតផលអេឡិចត្រូនិក និងមេកានិក ផលិតផលរ៉ែ និងយានជំនិះថាមពលថ្មី។ ជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ផ្លូវដែកចិន-ឡាវ ប្រវែង ១,០៣៥ គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងនៃខេត្តយូណាន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ បានចាប់ផ្តើមប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ ២០២១៕
Comments