សម្ដេចក្រឡាហោម ស ខេង ជំរុញការបណ្ដុះបណ្ដាល និងកសាងធនធាន មនុស្សលើការងារធ្វើជំរឿន និងអង្កេត

 

វិទ្យុជាតិកម្ពុជា ៖លោកជួន  បូណា 

 

MC ៖សម្ដេចក្រឡាហោម ស  ខេង  បាន ជំរុញការបណ្ដុះបណ្ដាល និងកសាងធន ធានមនុស្សលើការងារធ្វើជំរឿននិងអង្កេត  ដើម្បីធានាការងារជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់  និងមាន ប្រសិទ្ធភាពខ្ពស់ ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការ ណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានណែនាំឱ្យយកចិត្តទុកដាក់បណ្ដុះ បណ្ដាល និងកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាពលើការងារធ្វើជំរឿន និងអង្កេត ពីព្រោះកិច្ចការនេះគឺជាកិច្ចការស្មុគ្រស្មាញ និងជាពហុវិស័យ ។ 

សម្ដេចក្រឡាហោម មានប្រសាសន៍ថា  តួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច  និងសង្គមកិច្ច គឺជាកិច្ចការសំខាន់មានអាទិភាពខ្ពស់ សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ  ។

ជាមួយគ្នានេះ  សម្ដេចក្រឡាហោម បានប្រកាសឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុក ចិត្តបាន ឱ្យបានទូលំទូលាយក្នុងការរៀប ចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រម ទាំងខិតខំកៀរគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។

សម្ដេចក្រឡាហោមស ខេង ក៏បានណែ នាំឱ្យមានការផ្សព្វផ្សាយទិន្នន័យជំរឿននេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការ យល់ដឹង និងប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ ។ សម្ដេចបានណែនាំឱ្យខិតខំពង្រឹងប្រព័ន្ធស្ថិតិជាតិ តាមរយៈការពង្រឹងបទបញ្ញត្តិ និងយន្តការនានាឱ្យស្របតាមច្បាប់ និងយុទ្ធសាស្រ្តជាតិ ជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទូស្តក្នុងការផ្សព្វផ្សាយលទ្ធផល ៕C5F58C7D-067C-4336-B1B7-8FBF5CF7C7CBAB960C38-0B14-4F8B-BA52-B6179AA77A284F062004-196B-4F9E-AD98-893021976AE76DF07345-7DF2-4B74-8F62-8E4F70F41CFE

Comments

Related posts