ទីក្រុងចិននៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាត្រូវបានបិទបន្ទាប់ពីផ្ទុះកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ នៅថ្ងៃពុធនេះអាជ្ញាធរក្នុងខេត្តយូណានភាគនិរតីប្រទេសចិនបានបិទទ្វារទីក្រុង Ruili ដោយបានបិទអាជីវកម្មជាច្រើនហើយតម្រូវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះព្រោះមានការរីករាលដាលនៃជំងឺកូវីដ-១៩។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។  

photo_2021-07-07_13-58-29 (2)

ទីក្រុងដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា នៅថ្ងៃអង្គារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥ ករណី។អាជ្ញាធរបាននិយាយថាពួកគេនឹងបង្កើនការគ្រប់គ្រងព្រំដែនបន្ថែមទៀត។ការចាក់សោរនៃទីក្រុងនេះគឺបានបិទអាជីវកម្មនិងស្ថាប័នសាធារណៈទាំងអស់លើកលែងតែមន្ទីរពេទ្យ ឱសថស្ថាននិងហាងសំខាន់ៗដូចជាហាងលក់គ្រឿងទេស។

photo_2021-07-07_13-58-29 (3)
អាជ្ញាធរខេត្តបានបិទមិនឱ្យចេញចូលក្នុងស្រុក Ruili ដោយគ្មានការអនុញ្ញាតចាប់តាំងពីថ្ងៃច័ន្ទមក។ជារួមប្រទេសចិនបានរាយការណ៍ករណីថ្មីនៅថ្ងៃអង្គារមានចំនួន ៥៧ ករណីនៅចិនដីគោក។ វាជាអត្រាឆ្លងខ្ពស់បំផុតប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ៣០ មករាមក។ករណីកូវីដ-១៩សរុបនៅចិនដីគោកមានចំនួន ៩១.៩៤៩ នាក់ហើយអ្នកស្លាប់មានចំនួន ៤.៦៣៦ នាក់៕

Comments

Related posts