ប្រទេសចិនបញ្ជាឱ្យពិនិត្យឡើងវិញជាបន្ទាន់នូវការគ្រប់គ្រងទឹកជំនន់ក្រោមដី នៅពេលមានភ្លៀងជាប់គ្នាច្រើនថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យការគ្រប់គ្រងទឹកជំនន់ឆ្លងកាត់តាមទីក្រុងភ្លាមៗ និងការឆ្លើយតបជាបន្ទាន់ បន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងរថភ្លើងក្រោមដី នៅពេលមានភ្លៀងធ្លាក់ខ្លាំងដែលបន្តវាយប្រហារនៅកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី២២ ខែកក្កដានេះ។ 

photo_2021-07-22_10-59-55
មនុស្ស ២៥ នាក់បានស្លាប់នៅខេត្តហឺណានភាគកណ្តាល រួមទាំងមនុស្ស១២នាក់ទៀតកំពុងជាប់នៅក្នុងរថភ្លើងក្រោមដីដែលមានភ្លៀងធ្លាក់ជាប់គ្នាអស់រយៈពេល ៦ ថ្ងៃមកហើយ។ ក្រសួងដឹកជញ្ជូនបាននិយាយថា អាជ្ញាធរមូលដ្ឋានត្រូវតែពិនិត្យឡើងវិញជាបន្ទាន់និងដោះស្រាយរាល់ហានិភ័យដែលបានកើតឡើង។ ក្រសួងនេះបាននិយាយថា ពួកគេត្រូវតែចាត់វិធានការបន្ទាន់ដូចជា ការផ្អាករថភ្លើង ការជម្លៀសអ្នកដំណើរ និងបិទស្ថានីយ៍ក្នុងស្ថានភាព ដែលមិនសមហេតុផលដូចជាព្យុះខ្លាំងជាដើម។ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសពីផ្លូវក្រោមដីដែលត្រូវបានទឹកលិចនៅក្នុងទីរួមខេត្តហឺណាននៃទីក្រុងហ្សេនចូវ ទៅកាន់ទីសុវត្ថិភាព នៅដើមសប្តាហ៍នេះ  ដែលតំបន់នេះជាទីក្រុងមួយដែលមានប្រជាជន ១២ លាននាក់រស់នៅហើយមានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រពីទីក្រុងប៉េកាំង។ 

photo_2021-07-22_10-59-52
សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃច័ន្ទ នាយកដ្ឋានឧតុនិយមខេត្តហឺណាន បានផ្ញើសារចំនួន ១២០ លានសារទៅកាន់អ្នកប្រើប្រាស់ ទូរស័ព្ទដៃដោយព្រមានពួកគេពីព្យុះផងដែរ៕

Comments

Related posts