ឥណ្ឌូនេស៊ីជឿជាក់ថាខ្លួនអាចសម្រេចបានវ៉ាក់សាំងចំនួន ៥លានដូសក្នុងមួយថ្ងៃជូនប្រជាជន

 

 

វិទ្យុជាតិកម្ពុជា ៖កញ្ញា ខៀវ ណាវីន 

 

អន្តរជាតិ៖ លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្រប សម្រួលកិច្ចការសមុទ្រនិងវិនិយោគបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីសង្ឃឹម ថា នឹងបង្កើនការចាក់វ៉ាក់ សាំងកូវីដ-១៩ របស់ខ្លួនដើម្បីគ្រប់គ្រងការចាក់ថ្នាំបង្ការបានរហូតដល់ ២,៥ លានដូសក្នុងមួយថ្ងៃនៅខែកញ្ញា ហើយនឹងអាចឈានទៅដល់ការចាក់ ៥ លានដូសក្នុងមួយថ្ងៃ។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី ៣០ ខែកក្កដានេះ។ 

  នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយ CNA លោករដ្ឋមន្ត្រីបានកត់សម្គាល់ថាកម្មវិធីចាក់វ៉ាក់សាំងជាតិកំពុងដំណើរការបានយ៉ាងល្អ។ លោកបាននិយាយថា “ មួយឬពីរសប្តាហ៍ខាងមុខនេះវានឹងមានស្ថានភាពប្រសើរជាងនេះ។ ក្នុងខែនេះមានប្រហែល ១ លានដូសក្នុងមួយថ្ងៃប៉ុន្តែនៅខែក្រោយយើងអាចឡើងដល់ ១,៥ ទៅដល់ ២ លានដូស ក្នុងមួយថ្ងៃ ’’។ IMG_20210730_163812_846

    លោក Pandjaitan បាននិយាយថា ប្រធានាធិបតីចូកូវីដូដូបានរំលឹកគាត់អំពីគោល ដៅ ៥ លានដូសក្នុងមួយថ្ងៃ។ “ខ្ញុំជឿថាយើងអាចធ្វើវាបាន” ។ លោកបានបន្តថា ‘’ យើងត្រូវធ្វើវាបន្តិចម្តងៗ អញ្ចឹងបើនៅខែក្រោយនេះយើងជោគ ជ័យធ្វើបាន ២ លានដូសខ្ញុំគិតត្រឹមខែកញ្ញាប្រហែលជា ២ លាន ៥ សែនដូស។ ដូច្នេះខ្ញុំពិតជាមានទំនុកចិត្តព្រោះយើងត្រូវធ្វើឱ្យលឿន ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ ’’។ IMG_20210730_163820_008

    រហូតមកដល់ពេលនេះប្រទេសឥណ្ឌូនេស៊ីបានកត់ ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ៣,៣ លានករណី ហើយអ្នកស្លាប់មានចំនួនជាង ៩០,០០០ នាក់។ 

   សូមបញ្ជាក់ថា ប្រជាជនជាង ១៩ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញ លេញ។ លោក Pandjaitan បានមានប្រសាសន៍ថា ប្រជា ជនត្រូវតែពាក់របាំងមុខនិងនាំយកប័ណ្ណចាក់វ៉ាក់សាំងនៅ ពេលពួកគេធ្វើដំណើរ៕IMG_20210730_163815_286

Comments

Related posts