ប្រធានាធិបតីឥណ្ឌូនេស៊ីនិយាយថា ចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាពសុខភាពនិងសេដ្ឋកិច្ចក្នុងពេលមានជំងឺរាតត្បាត

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយនៅថ្ងៃច័ន្ទនេះនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់ខ្លួនថា មានតម្រូវការដើម្បីធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍សុខភាពនិងសេដ្ឋកិច្ចចំពេលមានការកើនឡើងនៃករណីកូវីដ-១៩ នៅក្នុងប្រទេសធំបំផុតរបស់អាស៊ីអាគ្នេយ៍។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែសីហា។ 

     លោកបានបន្តថា “ជំងឺរាត ត្បាតពិតជាបានពន្យឺតកំណើនសេដ្ឋកិច្ចរបស់យើងប៉ុន្តែវាមិនត្រូវរាំងស្ទះដល់ដំណើរការកំណែទម្រង់រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់យើងទេ” ។ 

     ឥណ្ឌូនេស៊ីបានក្លាយជាចំណុចកណ្តាលនៃអាស៊ីសម្រាប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតនៅទូទាំងពិភពលោកនិងមានអ្នកស្លាប់ដល់ទៅ ១០ ម៉ឺននាក់។ លោក Joko widodo ជាប្រធានាធិបតីត្រូវបានគេស្គាល់បានលើកឡើងពីការណែនាំកាលពីខែមុននៃការរឹតត្បិតសង្គមឱ្យតឹងរ៉ឹងដែលតម្រូវឱ្យបុគ្គលិកនៅក្នុងវិស័យដែលមិនចាំបាច់ធ្វើការពីផ្ទះនិងកំណត់ប្រតិបត្តិការផ្សារទំនើបឬភោជនីយដ្ឋានជាឧទាហរណ៍នៃតុល្យភាព។ លោកបាននិយាយទៀតថា “អ្វីដែលយើងត្រូវធ្វើគឺស្វែងរកការរួមបញ្ចូលគ្នាដ៏ល្អបំផុតរវាងសុខភាពសាធារណៈនិងផលប្រយោជន៍សេដ្ឋកិច្ច” ។ 

    សេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍បានដកចេញពីវិបត្តិ សេដ្ឋកិច្ចនៅត្រីមាសទី ២ ជា មួយនឹងកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ៧ភាគ រយ ប៉ុន្តែការកើនឡើងនៃករណីឆ្លងវីរុសនិងការរឹតត្បិតការចល័តបានគំរាមកំហែងដល់សន្ទុះនៃការងើបឡើងវិញនៅត្រីមាសទី ៣ ។ 

    រដ្ឋាភិបាលបានប្រឈម មុខនឹងការរិះគន់ចំពោះការដោះស្រាយជំងឺរាតត្បាតនេះដោយអ្នកជំនាញសុខាភិបាលមួយចំនួនបានលើកឡើងពីការប្រឆាំងពីអាជ្ញាធរក្នុងការរឹតបន្តឹងដើម្បីការពារសេដ្ឋកិច្ច ។ លោក Joko widodo

 បានទទួលស្គាល់នូវការរិះគន់ដែលដឹកនាំមកលើរដ្ឋាភិបាលរបស់លោកហើយនិយាយថាការរិះ គន់ក្នុងន័យស្ថាបនាមានសារសំខាន់ ជាពិសេសលើបញ្ហាដែលយើងមិនអាចដោះស្រាយបាន៕IMG_20210816_145824_864

Comments

Related posts