បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូងទម្លាក់ផែនការធ្វើកូដកម្មបន្ទាប់ពីមានកិច្ចព្រមព្រៀង

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ បុគ្គលិកសុខាភិបាលជួរមុខរបស់កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានទម្លាក់ផែនការធ្វើកូដកម្ម បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស្តីពីតម្រូវការរបស់ពួកគេក្នុងការបង្កើនបុគ្គលិកនិងលក្ខខណ្ឌការងារល្អប្រសើរក្នុងអំឡុងពេលចរចាចុងក្រោយនៅពេលយប់។ 

photo_2021-09-02_11-37-52
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី០៣ ខែកញ្ញានេះ។ សម្ព័ន្ធកម្មករសុខាភិបាលនិងវេជ្ជសាស្ត្រកូរ៉េបានព្រមានសមាជិករបស់ខ្លួនចំនួន ៨០,០០០ នាក់រួមទាំងគិលានុបដ្ឋាយិកា      វិស្វករវេជ្ជសាស្ត្រនិងឱសថការី ដែលនិយាយថាពួកគេអស់កម្លាំងពីរលកនៃការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នឹងចាប់ផ្តើមធ្វើកូដកម្មចាប់ពីថ្ងៃព្រហស្បតិ៍ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ។ តាមការស្នើសុំរបស់សហជីព រដ្ឋាភិបាលបានយល់ព្រមបង្កើតមន្ទីរពេទ្យជំងឺឆ្លងសាធារណៈយ៉ាងតិចចំនួន ៤ នៅត្រឹមឆ្នាំ ២០២៤ ដោយព្រាងសេចក្តីណែនាំស្តីពីការដាក់ពង្រាយគិលានុបដ្ឋាយិកាតាមកម្រិតធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ -១៩ ត្រឹមខែតុលានិងពង្រីកថវិកាឧបត្ថម្ភ ដល់អ្នកដែលព្យាបាលជំងឺឆ្លងឱ្យមានប្រសិទ្ធភាពនៅខែមករាឆ្នាំ ២០២២។ សហជីពបានអះអាងថាកម្មកររបស់ខ្លួនតែងតែធ្វើការវេន ពីរដងឬបីដងហើយត្រូវការប្រាក់ខែនិងម៉ោងធ្វើការល្អប្រសើរ។

photo_2021-09-02_11-37-51 កន្លងមករដ្ឋាភិបាលនិងសហជីពបានជួបពិភាក្សាគ្នាចំនួន ១២ ដងរួចមកហើយចាប់តាំងពីខែឧសភា។ ប្រទេសកូរ៉េខាងត្បូងបានចាក់ថ្នាំបង្ការពេញលេញចំនួន ៥២ លាននាក់ដល់ប្រជាជន របស់ខ្លួន។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីថ្មីចំនួន ១,៩៦១ ករណីសម្រាប់ថ្ងៃពុធដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៥៥,៤០១ នាក់ដោយមានអ្នកស្លាប់ចំនួន ២,៣០៣ នាក់៕

Comments

Related posts