បសុព្យាបាលសត្វខេត្តស្ទឹង ត្រែងចាក់វ៉ាក់សាំងគោបាន ចំនួន ១៨.១៦១ ក្បាលហើយ គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា

 

 

វិទ្យុជាតិកម្ពុជាទ គឺមហឿន ស្ទឹងត្រែង១៥

  ស្ទឹងត្រែង៖មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ពង្រីកដែនប្រតិបត្តិការចាក់វ៉ាក់សាំងគោ ជូនប្រជា ពលរដ្ឋ ទៅដល់ស្រុកសៀម ប៉ាង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដុំពកគោ កុំឱ្យមានការរីករាលដាល។

      ក្នុងសកម្មភាពចាក់វ៉ាក់ សាំងគោនៅឃុំសេកុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថ្ងៃ ទី១៤កញ្ញាកន្លងមកនេះលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិ កម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា ប្រជា ពលរដ្ឋជាម្ចាស់គោត្រូវរួសរាន់ យកគោមកចាក់វ៉ាក់សាំង ក្នុងពេលដែលមន្ត្រីបសុព្យា បាលសត្វបាននាំយកវ៉ាក់ សាំងមកចាក់គោជូនដល់បងប្អូនរស់នៅតាមមូលដ្ឋាននេះ។

       លោកបន្តថា៖ បើបងប្អូនមានគោកើតជម្ងឺដុំពក សូមបងប្អូនផ្តល់ព័ត៌មានមកមន្ត្រីបសុព្យាបាលសត្វ នៅក្នុងភូមិឃុំឱ្យបានឆាប់ ដើម្បីយើងមានចំណាត់ការ ក្នុងការទប់ ស្កាត់កុំឱ្យជំងឺដុំពកនេះ មាន ការរីករាលដាល ទៅលើគោក្របីផ្សេងៗទៀត។

"មន្ទីរកសិកម្មខេត្តគឺសូមសំណូមពរដល់បងប្អូនមាមីងទាំងអស់ដែលចិញ្ចឹមគោគឺសូមឱ្យរៀបចំឬុក៏ដាក់គោនៅតាមក្រោលឱ្យបានត្រឹមត្រូវ ជាពិសេសសូមឱ្យទាក់ទងជាមួយមន្រ្តីបសុព្យាបាលសត្វភូមិ បើសិនជាគោយើងមានជំងឺត្រូវព្យាបាលឱ្យទាន់ពេលវេលា"។      

          លោកសៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុ ព្យាបាលសត្វខេត្តបានបញ្ជាក់ថា៖នៅមុនពេលចុះមកចាក់វ៉ាក់សាំងនេះ មន្ត្រីជំនាញបសុព្យាបាលសត្វបានផ្តល់ព័ត៌មាន មកអាជ្ញាធរមូល ដ្ឋានរួចហើយ ឱ្យម្ចាស់សត្វនីមួយៗយកគោរបស់ខ្លួនមកចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លង ជំងឺដុំពកនិង ការពារថែរក្សារសុខភាពសត្វ ចិញ្ចឹមរបស់ខ្លួនឱ្យបានល្អ។

 

        លោកផាត់ សាវ៉ាន់ កសិករនៅភូមិ ឃុំសេកុង ស្រុកសៀមប៉ាងបានសាទរដល់កិច្ចប្រតិបត្តិការចាក់វ៉ាក់ សាំងនេះ ព្រោះមិនបានតម្រូវឱ្យម្ចាស់ចិញ្ចឹមគោ ចំណាយថវិកាទេ ឱ្យបងប្អូនយកគោ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ គ្នា ដើម្បីរួមគ្នាការពារផល ប្រយោជន៍របស់ខ្លួនតែ ប៉ុណ្ណោះ។

សំឡេង"ដូច្នេះសូមថ្លែងអំណរអរគុណជាពន់ពេកចំពោះមន្ទីរកសិកម្មបានចុះមកចាក់ថ្នាំដល់ភូមិសាស្ត្រស្រុកសៀម ប៉ាងខេត្តស្ទឹងត្រែង ហើយក៏អំពាវនាវប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងមេត្តាយកគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺដុំពកឬអុតក្តាមសាទឹកជាដើម"។

 

     សូមបញ្ជាក់ថា៖សកម្មភាពចាក់វ៉ាក់សាំងនេះក្រុមបសុព្យា បាលសត្វខេត្តស្ទឹងត្រែងសម្រេចចាក់បានទៅលើគោ ក្របី ចំនួន ១៨.១៦១ ក្បាល ហើយ គិតត្រឹមថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ ក្នុងនោះមាន ចាក់ វ៉ាក់ សាំងការពារជំងឺសារទឹក គោ ក្របី ចំនួន ១២.៥៧១ ក្បាល- វ៉ាក់សាំងការពារជំងឺអុតក្តាម គោក្របី ចំនួន ៤.៥០៩ ក្បាលនិងចាក់វ៉ាក់ សាំងការពារជំងឺដុំពកគោ ចំនួន ១.០០០ ក្បាល ហើយប្រតិបត្តិការនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្ត បានធ្វើឡើងនៅស្រុកសេសានមុនគេហើយបន្តមកស្រុកសៀមប៉ាងនិងទៅបណ្តាស្រុកផ្សេងៗទៀតនៅសប្តាហ៍ជាបន្តបន្ទាប់ខាងមុខនេះ ៕IMG_20210915_154512_532

Comments

Related posts