អាជ្ញាធររកឃើញអ្នកភូមិភ្នំ១០០ចំនួនជិត១០០នាក់ ឆ្លងជំងឺកូវីដ១៩

 

 

វិទ្យុជាតិកម្ជុជា៖ភី សុខ វិទ្យុជាតិកម្ពុជាចំការចេល

 

បាត់ដំបង៖ អាជ្ញាធរស្រុកជាប់ព្រំដែនបានឱ្យដឹងថា ចំនួនអ្នកភូមិភ្នំ១០០ ឆ្លងជំងឺកូវីដ ១៩ កើនឡើងចំនួន ៨៨នាក់ ក្នុងនោះស្រី ៥២នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២២១ និងកំពុងបន្តយកសំណាកបន្ថែមទៀត ។ IMG_20210915_174611_088

    អាជ្ញាធរឱ្យដឹងថា ភូមិភ្នំ ១០០ ជាភូមិដាច់ស្រយាលមួយ ស្ថិតនៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្ត ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ ដំបង បន្ទាប់ពីរកឃើញប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ប្រមាណ ៨៨នាក់ ក្នុងនោះស្រ្តី ៥២នាក់ កាលពីថ្ងៃទី ១៤ ខែ កញ្ញា អាជ្ញាធរបានសម្រេចភ្លាមៗនៅភូមិភ្នំ ១០០នេះ ដើម្បីកុំឱ្យឆ្លងរាល ដាលទៅភូមិផ្សេងទៀត។

      លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ថា មូល ហេតុដែលមានការឆ្លងរាល ដាលពេញភូមិនេះ ដោយសារកាលពីថ្ងៃទី ១០ ខែកញ្ញា មានអ្នកភូមិម្នាក់ បានទៅសួរសុខទុក្ខបងប្អូនដែលសម្រាកព្យាបាលជំងឺកូវីដ- ១៩ នៅក្នុងស្រុកសំពៅលូន ដោយនៅពេលនោះក្រុមគ្រូ ពេទ្យក៏បានយកសំណាកបុគ្គលរូបនោះទៅពិនិត្យ ក៏ស្រាប់តែលទ្ធផលបញ្ជាក់ថាវិជ្ជមាន ទើបមានការភ្ញាក់ ផ្អើលក្នុងភូមិភ្នំ ១០០ ទាំង មូលតែម្តង។IMG_20210915_174608_727

    ក្រោយពីឃើញមានអ្នកភូមិឆ្លង ដូច្នេះអាជ្ញាធរចាប់ផ្តើមយកសំណាកជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១១ គឺរកឃើញវិជ្ជមានចំនួន ១៧ នាក់, ថ្ងៃទី ១២ រកឃើញបន្តចំនួន ២២ នាក់ ថ្ងៃទី១៣ រកឃើញ ២៦ នាក់ និងថ្ងៃទី១៤ ខែកញ្ញា រកឃើញចំនួន ២២ នាក់បន្ថែមទៀត ដែលសរុបទាំងអស់មានចំនួន ៨៨ នាក់ ក្នុង ចំណោមពលរដ្ឋទៅយក សំណាក៤០០នាក់។

    លោក សុខ គឹមខុន អភិ បាលស្រុកកំរៀងបានមាន ប្រសាសន៍ថា អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុង បន្តយកសំណាកលើប្រជាពល រដ្ឋបន្ថែមទៀតនិងបិទការចេញចូលភូមិនេះទាំងមូល ។

    លោកអភិបាលស្រុកឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិភ្នំ១០០នេះ មានចំនួន ១៤៦ ខ្នងផ្ទះ ដែលមានមនុស្សចំនួន ៦៩៨នាក់ ភូមិជាប់ព្រំដែនប្រទេសថៃមួយនេះ ស្ថិតនៅដាច់ស្រយាលពីគេ ចម្ងាយជិត២០គីឡូម៉ែត្រ ៕IMG_20210915_174606_797IMG_20210915_174602_865IMG_20210915_174617_711

Comments

Related posts