សម្តេចតេជោផ្តាំផ្ញើទៅក្រុម ប្រឆាំងថា ការចូលទៅក្នុងហ្សូមជាមួយបងប្អូនថ្ងៃមុន ពុំមែនជាការផ្តល់សញ្ញាសម្រាប់ការចរចាឡើយ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ០៩ ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្តាំផ្ញើទៅក្រុមប្រឆាំងថា ការចូលទៅក្នុងហ្សូមជាមួយបងប្អូនថ្ងៃមុន ពុំមែនជាការផ្តល់សញ្ញាសម្រាប់ការចរចានោះទេ គឺសម្តេចគ្រាន់តែចង់បញ្ជាក់ថា ទីណាក៏មានក្រុមសម្តេចផងដែរ ហើយកុំចង់បង្កើតផែន ការក្បត់ជាតិឱ្យសោះ ។

  ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែប នេះថា ក្រោយមានគេបានចូលខមិនក្នុងផេកសម្តេចថា សម្តេចចូលហ្សូមជាមួយក្រុមក្បត់ជាតិអ៊ីចឹងអត់ខ្លាចគេថា សម្តេចជាក្រុមតែមួយទេឬ? ខ្ញុំគ្រាន់តែប្រាប់សម្តេចយក បុណ្យទេ ប្រយ័ត្នជាប់គុក ។ សម្តេចបានតបថា តាមចាប់ពួកក្បត់ជាតិត្រូវចូលដល់ កន្លែងពួកក្បត់ជាតិ ទើបចាប់បាន ។ 

   សម្តេចតេជោបានឱ្យដឹងថា គេក៏បានលើកអំពីវប្បធម៌សន្ទនា ដែលសម្តេច បានឆ្លើយតបទៀតថា សម្តេចបានធ្វើច្រើនរួចមកហើយ ក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ ជាតិវាមិនយល់ពីរឿងបង្រួប បង្រួមជាតិនោះទេ ។ សម្តេចតេជោបញ្ជាក់ថា ពេលនេះគឺគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចរចានោះទេ ហើយអ្វីដែលត្រូវធ្វើអ្នកទោសត្រូវជាប់គុក២ ភាគ ៣សិន ចំាគិតដល់ការលើក លែងទោសឬបន្ទូរបន្ថយ ទោស ។ សម្តេចតេជោ បញ្ជាក់បន្ថែមថា សម្រាប់ដំណើរការនយោបាយ យើងបានកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២និងបោះ ឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ដោយមានការចូលរួមពីគណ បក្សនយោបាយទាំងចាស់ទាំងទើបបង្កើតថ្មីយ៉ាងច្រើន។

សំឡេង«សូមកុំយល់ខុសថា ខ្ញុំចូលក្នុងហ្សូមជាមួយបងប្អូនថ្ងៃមុន ជាការផ្តល់សញ្ញាសម្រាប់ការចរចាឱ្យសោះ តែការចូលទៅនោះគឺចង់ជូនសារព្រមាន ទៅក្រុមឧទ្ទាមឱ្យភ្លឺ ភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ហ៊ុនសែនដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្ម ភាពណាមួយប្រឆាំងនឹងផល ប្រយោជន៍ជាតិ សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើង វិញ ហ៊ុនសែននឹងលើកលែង ទោសឱ្យ ហ៊ុនសែននឹងបើកការចរចារកដំណោះស្រាយនយោបាយ ហ៊ុនសែនខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឱ្យអ្នកល្ងង់ទូ និងអ្នករង់ចាំការយោគ យល់ពីហ៊ុនសែន ឬហ៊ុនសែនភ័យខ្លាចភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយហ្សូម ។ ខ្ញុំមិនមែនស្តាប់អាហ្សូមហ្នឹងលើកទី១ នោះទេ បើគិតទៅមិនតិចជាង ២០ដងនោះទេ ដែលខ្ញុំស្តាប់អាហ្សូមហ្នឹង គេនិយាយអាហ្សូមហ្នឹង »៕IMG_20210917_182347_146

Comments

Related posts