រដ្ឋសភា សហការជាមួយវិស័យឯកជន រួមគ្នាផ្សព្វផ្សាយពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ នាពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ 

វិទ្យុជាតិកម្ពុជា ៖ លោកវ៉ាង ភក្តី

ភ្នំពេញ ៖ ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាងឯកឧត្តម ហ៊ុន ម៉ានី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានឱ្យដឹងថា គណៈកម្មការរដ្ឋសភាដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាននិងកំពុងរៀបចំបដាផ្សព្វផ្សាយអប់រំសម្រាប់ចងតាមវត្តអារាម ដើម្បីក្រើនរំឭកដល់ប្រជាពលរដ្ឋពីការការពារខ្លួនពីជំងឺកូវីដ-១៩ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ 

photo_2021-09-20_10-46-35
ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា បានជួយឧបត្ថម្ភការបោះពុម្ពបដា១.៥០០ផ្ទាំង លើចំនួនសរុប៣.១០០ផ្ទាំង និងបានយកមកប្រគល់ជូនគណៈកម្មការរដ្ឋសភា សម្រាប់ចែកប្រគេនវត្តអារាមទូទាំងប្រទេសទាំង២៥ រាជធានី-ខេត្ត ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងបង្កើនការ ប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះនៅតាមបណ្តាវត្តអារាម។  

photo_2021-09-20_10-46-36
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានថ្លែងឱ្យដឹងថា ការចូលរួមដោយបោះពុម្ពបដាផ្សព្វផ្សាយនេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើនរំឭកដល់ប្រជាពលរដ្ឋ ដែលទៅធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។ កញ្ញា ថ្លែងថា «យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវបានអនុញ្ញាតឱ្យប្រារព្វតាមប្រពៃណីជាតិ  បន្ទាប់ពីកម្ពុជាសម្រេចបានអត្រាការចាក់វាក់សាំងកូវីដ១៩ខ្ពស់គួរជាទីមោទន។ យ៉ាងណាក៏ដោយ យើងត្រូវប្រកាន់ខ្ជាប់នូវ៣ការពារជានិច្ច ដើម្បីសុខសុវត្ថិភាព ហើយសង្ឃឹមថា កម្ពុជានឹងអាចប្រារព្វពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មីក្នុងបរិបទកូវីដ១៩នេះ»៕

photo_2021-09-20_10-46-35 (2)

Comments

Related posts