ក្រសួងអប់រំ បន្តអនុវត្តគោលនយោបាយគាំពារសង្គម ដោយការចែកអង្ករដល់សិស្សក្នុងគ្រួសារងាយរងគ្រោះដោយសារកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តគោលនយោបាយគាំពារសង្គម ដោយការចែកអង្ករដល់សិស្សក្នុងគ្រួសារងាយរងគ្រោះដោយសារកូវីដ-១៩ ដើម្បីជាការរួមចំណែកជួយសម្រួលជីវភាពរបស់ពួកគាត់បានមួយកម្រិត។
     ក្រសួងអប់រំ យុវជន និង កីឡា បានបន្តអនុវត្តគោល នយោបាយគាំពារសង្គម តាម រយៈការផ្ដល់ស្បៀងដល់ក្រុមសិស្សរស់នៅក្នុងគ្រួសារងាយរងគ្រោះ និងចុងភៅទាំងនោះ ដោយមានកិច្ចសម្រប សម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

photo_2021-09-21_14-36-31
   ក្រសួងអប់រំ បានបន្ដថា ការ ចែកស្បៀងជាអង្ករដល់សិស្សមកពីគ្រួសារក្រីក្រជាង ១ម៉ឺន ៣ ពាន់នាក់ និងចុងភៅជាង ៥រយនាក់ ទៅដល់សាលា បឋមសិក្សាចំនួន ២០៥ សាលា ក្នុងខេត្តគោលដៅចំនួន ៦ ដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងឆ្នាំ២០២១នេះធ្វើឡើងចាប់ពីថ្ងៃទី២០ ខែ កញ្ញា រហូតដល់ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២១ នៅតាមខេត្តគោលដៅចំនួន ៦ រួមមាន ខេត្ដសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ចាម ដែលគ្របដណ្តប់លើស្រុកចំនួន១៦ឃុំ ចំនួន ៨៣ ភូមិចំនួន២០៤ និងសាលាបឋមសិក្សាចំនួន ២០៥សាលា ក្នុងនោះមានសិស្សានុសិស្សចំនួន១៣ ៧៥៧ នាក់ និងចុងភៅចំនួន៥៣៦ នាក់ ដែលនឹងទទួលបានអង្ករក្នុងម្នាក់ចំនួន២៥ គីឡូក្រាម។ រីឯគ្រួសារមានកូនលើសពីម្នាក់ដែលកំពុងមានកូនរៀនក្នុងសាលាបឋមសិក្សាគោលដៅតែមួយ នឹងទទួលបានរបបជាអង្ករ៥០ គីឡូក្រាម។
  ក្រសួងបញ្ជាក់ថា កម្មវិធីនេះផ្ដល់អាទិភាពដល់ក្រុមសិស្សមកពីគ្រួសារក្រីក្រដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋា ភិបាល និងក្រុមសិស្សមកពីគ្រួសារមានបណ្ណសមធម៌ (កម្រិត ១ កម្រិត ២) និងបណ្ណអាទិភាព  ក៏មានសិទ្ធិទទួលបានការផ្តល់ជូនស្បៀងជាអង្ករផងដែរ៕

Comments

Related posts