សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋមានការទុកចិត្តទៅលើមន្ទីរពេទ្យតាមបណ្តាខេត្តក្នុងព្យាបាលកូវីដ១៩ 

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ត្រូវមាន ការទុកចិត្តទៅលើមន្ទីរពេទ្យតាមបណ្តាខេត្តក្នុងការព្យាបា លកូវីដ១៩ ព្រោះការព្យា បាលនៅមន្ទីរពេទ្យក្នុងរាជ ធានីភ្នំពេញ ឬនៅខេត្តមានស្តង់ដារព្យាបាលដូចគ្នា។ ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាពេលនេះ បានធ្វើឡើង ខណៈដែលមាន ការបញ្ជូនអ្នកជំងឺកូវីដ១៩ពីខេត្តមកព្យាបាលនៅរាជធានីភ្នំពេញ ដែលអាចបង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរដល់អ្នកជំងឺ ។
    ថ្លែងសារពិសេសជូនជនរួម ជាតិពាក់ព័ន្ធស្ថានភាពទូទៅអ្នកជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថា ចំពោះការព្យាបា លជំងឺកូវីដ១៩ យើងបានសង្កេតឃើញថា គឺមានការបញ្ជូនអ្នកជំងឺកូវីដ១៩ យ៉ាង ច្រើនមកកាន់ទីក្រុងភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាលពង្រឹងសមត្ថភាពព្យាបាល នៅតាមខេត្តនិងទៅតាមភូមិ ភាគ ដែលអាចឆ្លើយតបបានជាមួយនឹងការព្យាបាលសម្រាប់ជំងឺកូវីដ១៩ ។ 

photo_2021-10-19_09-42-16
    សម្តេចតេជោ បន្តថា ការពង្រឹងសម្ថតភាពនៅតាមខេត្តគឺបានធ្វើឡើងយូរណាស់មកហើយ ហើយក៏បានឆ្លើយតបជាមួយនឹងការដោះស្រាយបញ្ហានៅតាមបណ្តាខេត្តផងដែរ។ សម្តេចតេជោបញ្ជាក់ថា ការបញ្ជូនអ្នកជំងឺកូវីដ១៩ មកកាន់រាជធានីភ្នំពេញ គឺមិន មែនជាវិធីដ៏ល្អសម្រាប់ស្រោច ស្រង់អាយុជីវិតរបស់អ្នកជំងឺនោះទេ ។ បន្ថែមពីនេះទៀតដោយតាមរយៈការប្រជុំជា មួយបណ្តាខេត្ត បានរកឃើញនៅចំណុចមួយថា មន្ទីរពេទ្យខេត្តមិនបានបញ្ជូនអ្នកជំងឺមក កាន់ទីក្រុងភ្នំពេញទេ ប៉ុន្តែក្រុមគ្រួសារទេ ដែលជាអ្នកបញ្ជូនមកកាន់ទីក្រុងភ្នំពេញដោយខ្លួនឯង ដោយយល់ថា រាជធានីភ្នំពេញច្បាស់ជាមានសមត្ថភាពលើសខេត្ត ប៉ុន្តែករណីកូវីដ១៩នេះ យើងបានពង្រឹងអស់រយៈពេលជាងមួយ ឆ្នាំទៅហើយនូវសមត្ថភាព ក្នុងការពិនិត្យព្យាបាលជំងឺកូវីដនៅតាមខេត្ត ដូច្នេះគឺមានសមត្ថភាពដូចតែគ្នា ។
     សម្តេចតេជោបន្ថែមថា យោងតាមការស្រាវជ្រាវវិទ្យា សាស្រ្តរបស់គ្រូពេទ្យបានបង្ហាញឱ្យឃើញ ប្រសិនបើអ្នកជំងឺកូវីដ១៩ធ្វើដំណើរឆ្ងាយតាមរថយន្តដែលមានម៉ាស៊ីនត្រជាក់ធ្វើឱ្យអ្នកជំងឺមានបញ្ហាកាន់តែធ្ងន់ទៅវិញ ហើយមកដល់មន្ទីរពេទ្យពិបាកក្នុងការជួយតែម្តង ។
សំឡេង«ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវចំពោះបងប្អូនជនរួម ជាតិរបស់យើង ទុកចិត្តទៅ លើមន្ទីរពេទ្យរបស់ខេត្តដែលយើងបានខិតខំកសាងសមត្ថ ភាពឡើងក្នុងរយៈពេលកន្លង ទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរ ពេទ្យនៅតាមខេត្ត ។ ការធ្វើវិធីបែបនេះគឺ ដើម្បីជៀសវាងការកកុញនៅទីក្រុងភ្នំពេញ ប៉ុន្តែបញ្ហានោះជាបញ្ហាបន្ទាប់បន្សំទេ អ្វីដែលជាបញ្ហាធំជាងគេគឺជាបញ្ហាការពារអាយុជីវិតរបស់អ្នកជំងឺ ដើម្បីកុំឱ្យមាន ការគ្រោះថ្នាក់ដោយសារការចាត់បញ្ជូនដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺទៅវិញ តាមរយៈការបញ្ជូនមកកាន់ទីក្រុងភ្នំពេញដោយគ្មានការចាំបាច់ ហើយ ដែលនៅឯខេត្តមានលទ្ធភាពក្នុងការព្យាបាល » ៕

Comments

Related posts