រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ដោយ សារតែបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ដោយ សារតែបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំ ចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម ហើយវត្ថុធាតុ ដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ។ 
    យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ចំពោះផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះ ដោយសារបញ្ហានៃការរីករាល ដាលជំងឺកូវីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ។ ការដឹកជញ្ជូនប្រើពេលវេលាយូរនិងមានតម្លៃខ្ពស់ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ- ១៩ ។ 

photo_2021-10-19_14-46-20
     ឯកឧត្តមបន្តថា ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា តាមបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះ ការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវ ការ ម្យ៉ាងទៀតការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញក៏ជាបន្ទុកមួយទៀត ដែលត្រូវ ការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ ។ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំ មិន បានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាម រយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជីនិងថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត ។    ជាមួយគ្នានេះ តម្រូវការជីកសិកម្មក្នុងស្រុកក៏មានការកើនឡើងច្រើនដែរ។
   សូមបញ្ជាក់ថា ការលើក ឡើងរបសឯកឧត្តមរដ្ឋមន្រ្តីកសិកម្មពីតម្លៃជីកើនឡើងដូច្នេះ ខណៈតម្លៃជីនិងថ្នាំ កសិកម្មនៅទីផ្សារមានការឡើងថ្លៃខ្ពស់ហើយកសិករបានត្អូញត្អែរពីការឡើងថ្លៃនេះ៕

Comments

Related posts