រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រគម្រោងវគ្គបង្រៀន សរសេរសៀវភៅ បែបប្រលោមលោកនិងពិត របស់សារព័ត៌មានថ្មីៗ

 

              វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ មករា ២០២២

                            MC ៖ ឯ/ឧ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងវគ្គបង្រៀន សរសេរសៀវភៅ បែបប្រលោមលោកនិងពិត របស់សារព័ត៌មានថ្មីៗ ដើម្បីបណ្តុះធនធានមនុស្សផ្នែកនេះឱ្យបានកាន់តែច្រើនដែលបម្រើដល់អ្នកអាននិងអ្នកទស្សនា។ 

ការគាំទ្រចំពោះគម្រោងខាងលើ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកើតមានឡើង នៅពេលឯ/ឧទទួលជួប ថ្នាក់ដឹកនាំ សារព័ត៌មានថ្មីៗ ដែលមានលោក គី សុខលីម ជាសហស្ថាបនិក ដើម្បីសំដែងការគួរសម គោរពប្រសិទ្ធិពរជ័យឆ្នាំថ្មី និងគោរពជម្រាបជូន ពីវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបាន ក្នុងរយ:ពេល១០ឆ្នាំនៃការបង្កើតសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

លោក គី សុខលីម ជាសហស្ថាបនិក បានបង្ហាញពីគម្រោង រៀបចំជាវគ្គបណ្តុះបណ្តាលថ្មីៗចំនួនបីសម្រាប់ឆ្នាំ២០២២នេះ រួមមានវគ្គបង្រៀន សរសេរសៀវភៅ បែបប្រលោមលោកនិងពិត ។ លោកបន្ដថា ការរៀបចំវគ្គបណ្តុះបណ្តាល ផលិតភាពយន្តឯកសារ ដែលមានសារសំខាន់ក្នុង វិស័យសារព័ត៌មាន និង គម្រោងការបង្កើត សារមន្ទីរសារព័ត៌មាន ក្នុងក្របខណ្ឌរបស់សារព័ត៌មានថ្មីៗ មិនមែនជាសារមន្ទីរសារព័ត៌មាន ជារួម នោះទេ ។ លោកបានបន្ដថា ក្នុងរយ: ១០ឆ្នាំមកនេះ សារព័ត៌មានថ្មីៗ បានបើកវគ្គបណ្តុះបណ្តាលរយ:ពេលខ្លី អំពីបច្ចេកទេស របៀបសរសេរព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងផ្នែកផ្សេងៗមួយចំនួនទៀតឲ្យបានត្រឹមត្រូវ។ 

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រគំនិតផ្តួចផ្តើមគម្រោងទាំងបី របស់សារព័ត៌មានថ្មីៗ ដែលបានលើកឡើងខាងលើនេះ ដោយក្នុងនោះ ឯកឧត្តមនឹងត្រៀមបញ្ជូនមន្ត្រីក្នុងក្រសួងព័ត៌មាននិងថ្នាក់ខេត្ត ដែលមានចំណូលចិត្តខាងសរសេរ ឱ្យចូលរួមក្នុងវគ្គបណ្តុះ បណ្តាល នោះផងដែរ៕IMG_20220111_105337_768IMG_20220111_105341_766

Comments

Related posts