មន្រ្តីជាន់ខ្ពស់ក្រសួងសុខា ភិបាល នឹងចាត់ចែងក្រុមគ្រូពេទ្យយកវ៉ាក់សំាងទៅចាក់ជូនកម្មករកម្មការិនី នៅក្នុងរោងចក្រ 

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៩,០១,២០២២

 

  មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាលបានឱ្យដឹងថា ក្រសួង នឹងចាត់ចែងក្រុមគ្រូពេទ្យយកវ៉ាក់សំាងទៅចាក់ជូនកម្មករ កម្មការិនី នៅក្នុងរោងចក្រនៅដូសទី៣ ឬដូសជំរុញ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សំាងនេះ មានល្បឿនលឿន ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាក្រកម្ពុជា ។

   ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តតាកែវ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជំរុញទៅដល់មន្ទីរសុខា ភិបាល ឱ្យមានការចាត់ចែងរៀបចំនូវក្រុមគ្រូពេទ្យ ដើម្បីផ្តល់នូវសេវានេះ ឱ្យកាន់តែខិតទៅដល់ប្រជាពលរដ្ឋថែមទៀត ខណៈដែលប្រជា ពលរដ្ឋខ្លះ ជាប់រវល់ធ្វើការរកស៊ីមិនបានមកទទួល ដូសទី២ឬដូសទី៣ តាមការ កំណត់ របស់ក្រុមគ្រូពេទ្យ។  លោកជំទាវបន្ថែមថា ដើម្បីជំរុញការចាក់វ៉ាក់សំាងដូស ទី៣ឬដូសជំរុញឱ្យបាន លឿន   អាជ្ញាធរក៏ដូចជាមន្ទីរសុខាភិបាលខេត្ត នៅពេលឆាប់ៗខាងមុខនេះ នឹងរៀបចំក្រុមការងារ ចុះទៅដល់ទីតាំង មូលដ្ឋាន និងរោងចក្រ  ដើម្បីរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍។

សំឡេង៖ អ៊ីចឹងខ្ញុំរំពឹងទុកថា ការទៅដល់ទីតាំងនេះ គឺជាចំណុចមួយទៀត ដែលអាចបង្កើនបាននូវល្បឿននៃការចាក់ មិនតែប៉ុណ្ណោះបញ្ហាមួយទៀត យើងនឹងដោះ ស្រាយជាមួយគ្នារឿងរោង ចក្រ ជាមួយកម្មករកម្មការិនីនៅតាមរោងចក្រ ដែលលោកដល់ពេលត្រូវចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះដោយ សារតែរវល់ធ្វើការងារក្នុងរោង ចក្ររបស់គាត់ ហើយម្យ៉ាង វិញទៀតក៏មានបញ្ហាថាម្ចាស់រោងចក្រខ្លះទាល់តែធ្វើការហើយ ទើបអាចទៅចាក់វ៉ាក់ សាំងបាន។  ហើយម្ចាស់រោងចក្រខ្លះគាត់បានអនុញ្ញាតឱ្យតែចាក់តែក្នុងកម្រិតម៉ោងដែលគេកំណត់។ហើយម្ចាស់រោងចក្រគាត់ថា ដោយសារតែចុងសន្លឹករបស់កម្មករ កម្មកា រិនីកន្លងមកនេះ កម្មករកម្មកា រិនីមានការជួយជ្រោមជ្រែងក្នុងការចាក់ពីក្រុមគ្រូពេទ្យខាងកងទ័ព អ៊ីចឹងគាត់មានចុងសន្លឹកប៉ុន្តែមិនទាន់បានកាត ហើយអ្នកខ្លះក៏បានប្រមូលចុងសន្លឹកនេះទៅយកកាត់ វ៉ាក់សាំងហើយមិនទាន់បានចុះសន្លឹកនឹងត្រឡប់មក វិញ នេះគឺជាកត្តាមួយដែលធ្វើឱ្យរាំងស្ទះទៅដល់ការចាក់វ៉ាក់ សាំងផងដែរ។»

  លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា យន្តការនេះ គឺអាស្រ័យទៅតាមសភាពការ ណ៍ជាក់ស្ដែងនៅតាមខេត្តនីមួយៗ ដោយកន្លងមកនេះ នៅខេត្តកណ្តាល ក្រោយពីមានការសម្របសម្រួល ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បណ្ដារោងចក្រទាំងអស់ គឺក្រុមគូពេទ្យបានចូលទៅចាក់វ៉ាក់សាំងជូនពួកគាត់រួចរាល់ហើយ  ដោយឡែកនៅខេត្តកំពង់ចាម ក៏មានការចាត់ចែងរៀបចំ ក្នុងការជំរុញចាក់ដូស ទី៣ឬដូសជំរុញ ដោយអាជ្ញា ធរខេត្តបានរៀបចំដាក់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខ ភាព និងនៅតាមភូមិ ឃុំណាដែលប្រជាពលរដ្ឋមិនបានមកចាក់ ដោយក្រុមគ្រូពេទ្យចុះ ទៅដល់ទីតាំងតែម្តង៕FB_IMG_1642591294257

Comments

Related posts