ប្រជាកសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ

 

 

 វិទ្យុជាតិកម្ពុជា៖ ម៉ៅ សុខរីម ២០,០១,២០២២

ត្បូងឃ្មុំ៖ ប្រជាកសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូល បាន៤០០០ដុល្លារក្នុងមួយខែ

ខណៈដែលបច្ចុប្បនុ្នកំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត។ 

 

លោក គឹមតារារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមពូជត្រីមួយយកន្លែង ស្ថិតនៅក្នុង ឃុំដូនតី ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណជាង៧ប្រភេទពូជ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីខេត្តផ្សេងៗទៀតផងដែរ។

 

លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹក ដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ 

 

លោកបន្ថែមថាក្នុងមួយខែលោកអាចរកចំណូលបានពីចន្លោះ៤០០០ដុល្លារហូតដល់៥០០០ដុល្លារក្នុងមួយខែក្នុងការលក់ពូជត្រីទាំងអស់។

 

លោកថ្លែងយ៉ាងដូច្នេះថា៖«ដោយសារតែនេះគឺជាសម័យកូវីដ អ៊ីចឹងប្រជាពលរដ្ឋយើងម្នាក់ៗមិនដឹងធ្វើអ្វីទេ មានតែការចិញ្ចឹមកកូនត្រីនេះទៅ ទីមួយយើងបាន នៅផ្ទះផងនិងមើលការខុសត្រូវបានផង យើងមានពេលក្នុងការមើលថែទាំត្រី សូមបញ្ជាក់បន្តិច បើអ្នកណាដែលគាត់ធ្វើកសិកម្ម សូមឱ្យពួកគាត់ទាំងអស់ដាក់ចិត្ត បើគាត់ចិញ្ចឹមតែលេងសើចគាត់អត់មានអារម្មណ៍ចិញ្ចឹមទេបើគាត់ដាក់ចិត្តចិញ្ចឹមតែប្រាំទៅប្រាំមួយខែនៅពេលដែលគាត់ទទួលបានផលគឺគាត់នឹងឃើញពីផលដែលគាត់ចិញ្ចឹមហើយនឹងចំណាយពេលមក»។

 

ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងមន្ទីរជួយរកទីផ្សារត្រីសាច់បន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មានប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

 

សូមបញ្ជាក់ថា លោក គឹមតារារិទ្ធបានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល២ឆ្នាំមកហើយ ដែលមានសមាជិក១០នាក់ចូលរួម នឹងមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទផ្សេងទៀតដូចជា ត្រីកន្ធរ កូនត្រីប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យា  ត្រីរ៉ស់ និង ត្រីឆ្ដោ ៕IMG_20220120_120852_569IMG_20220120_120857_350IMG_20220120_120859_051

Comments

Related posts