កូរ៉េខាងត្បូង ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩លើកទី៤ ដល់ប្រជាជនដែលមានហានិភ័យខ្ពស់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៤ ដល់ប្រជាជនដែលមានហានិភ័យខ្ពស់ រួមទាំងអ្នកដែលមាន លក្ខខណ្ឌការពារភាពស៊ាំផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៏មាន Xinhua។ 

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ លើកទីបី ក្រុមដែលមានហានិភ័យខ្ពស់បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងលើកទីបួន កាលពីថ្ងៃចន្ទ។ 

ក្រុមដែលមានហានិភ័យខ្ពស់គឺមនុស្សប្រហែល ១,៣ លាននាក់ដែលមានប្រព័ន្ធការពារខ្សោយ និងមនុស្សប្រហែល ៥០០,០០០ ត្រូវបានអនុញ្ញាតឱ្យចូលសម្រាកនៅមន្ទីរពេទ្យសង្គ្រោះ និងកន្លែងថែទាំជាន់ខ្ពស់។ វិធាននេះមានគោលបំណងជួយការពារស្ថានភាពធ្ងន់ធ្ងរ និងការស្លាប់ក្នុងចំណោមក្រុមដែល មានហានិភ័យខ្ពស់ នៅពេលមានការរីករាលដាលនៃវីរុស Omicron ដែលបានក្លាយជាជំងឺលេចធ្លោនៅទីនោះ។ អាជ្ញាធរ សុខាភិបាល បាននិយាយថា ខ្លួន មិនបានពិចារណា ផ្តល់ដូសទី ៤ ដល់មនុស្សធម្មតាទេ។ ជាង ៨៦ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសត្រូវបានចាក់វ៉ាក់ សាំងពេញលេញជាមួយនឹងការចាក់ចំនួន ២ ដូសខណៈដែល ៥៧,៣ ភាគរយនៃចំនួនប្រជាជនត្រូវបានជំរុញជាមួយនឹងការចាក់ វ៉ាក់សាំងបន្ថែម៕IMG_20220215_102117_543

Comments

Related posts