ជប៉ុនវាយតម្លៃការខូចខាតបន្ទាប់ពីគ្រោះរញ្ជួយដីយ៉ាងខ្លាំងនៅព្រឹកនេះ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រទេសជប៉ុនបានធ្វើការវាយតម្លៃការខូចខាតនៅព្រឹកនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុនកាលពីថ្ងៃពុធ (១៦ មីនា)។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមីនា។ 

គ្រួសារចំនួន ៣៦,៤០០ នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី និងផ្តល់សេវាដោយក្រុមហ៊ុនអគ្គិសនី Tohoku នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនរំពឹងថាថាមពលភាគច្រើននឹងត្រឡប់មកវិញនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនអាចបដិសេធការពន្យារពេលក្នុងការវិលទៅរកភាពប្រក្រតីវិញ នៅក្នុងតំបន់ផ្សេងទៀតបានទេ។ ទូរទស្សន៍ NHK បាននិយាយថា មនុស្សពីរនាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និងជាងមួយរយនាក់បានរងរបួស។ អាជ្ញាធរបានលុបចោលការព្រមានអំពីរលកយក្សស៊ូណាមិ។ អ្នកឯកទេសក៏កំពុងព្យាយាមវាស់ស្ទង់ការខូចខាតនៃការរញ្ជួយដីដែលបានវាយប្រហារនៅពាក់កណ្តាលអធ្រាត្រនៅឆ្នេរសមុទ្រនៃខេត្ត Fukushima ក្នុងជម្រៅ ៦០ គីឡូម៉ែត្រ។ ក្រុមហ៊ុន Renesas Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីមីក្រូត្រួតពិនិត្យរថយន្តដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ខ្លួន កំពុងពិនិត្យមើលការខូចខាតដោយសាររញ្ជួយដីនៅរោងចក្រចំនួនបីក្នុងប្រទេសជប៉ុន៕IMG_20220317_103237_585

Comments

Related posts